• 2022-10-26 07:51:15
  • កីឡា​ផ្សេង​ៗ

លោក​ ណយ ផាន់ណា៖​ Aerobic gymnastics ​វិញ្ញាសា​សក្ដានុពល​របស់​កីឡាកាយសម្ព័ន្ធ​កម្ពុជា

  • 2022-10-26 07:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ណយ​ ផាន់ណា​ ថា​វិញ្ញាសា​ Aerobic gymnastics​ នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​ប្រភេទ​វិញ្ញាសា​មាន​សក្ដានុពល​របស់​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ ខណៈ​ថ្ងៃ​នេះ​កំពុង​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ។​

កីឡាការិនីផ្នែក Aerobic gymnastics​

អគ្គលេខាធិការ​សហព័ន្ធ​កាយ​សម្ព័ន្ធ​កម្ពុជា​លោក​ ណយ​ ផាន់ណា​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​សមិទ្ធផល​ឈ្នះ​មេដាយ​ច្រើន​គ្រឿង​ទាំង​នៅ​ស៊ីហ្គេម​ វៀតណាម​ រួម​និង​ការ​ឈ្នះ​មេដាយ​អាស៊ី​ថ្មីៗ​នេះ​ស​​បញ្ជាក់​វិញ្ញាសា​ Aerobic gymnastics​ គឺ​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​សហព័ន្ធ។​

ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ថៃ​ប៉ុន្មាន​ខែ​មុន​នេះ​មានការ​ស្ងើចសរសើរ​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ចំពោះ​សមត្ថភាព​រីកចម្រើន​ត្រឹម​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​កីឡាករ​ កីឡា​ការិនី​បង្ហាញ​ភាព​លេចធ្លោ​តែ​ម្ដង។​ ខណៈ​ដែរ​ប្រទេស​ផ្សេងៗ​កំពុង​មាន​បញ្ហា​ប្រឈម​ជា​មួយ​កូវីដ​ ប៉ុន្តែ​កម្ពុជា​ហាក់​ប្លែក​ពី​គេ​ទៅ​វិញ។​

កីឡាការិនីផ្នែក Aerobic gymnastics​

ព្រឹក​មិញ​នេះ​ដែរ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ កីឡាករ​ កីឡា​ការិនី​វិញ្ញាសា​ Aerobic gymnastics​ ក៏​បាន​បង្ហាញ​ពី​សមត្ថភាព​រៀងៗ​ខ្លួន​ដើម្បី​ដណ្ដើម​មេដាយ​ជូន​សមាគម​ក្លឹប​របស់​ខ្លួន​ផង​ដែរ។​

លោក​ ណយ​ ផាន់ណា

ចំពោះ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ នេះ​កីឡា​កាយ​សម្ព័ន្ធ​គឺ​ដាក់​ឲ្យ​លេង​លើ​ ១៣​វិញ្ញាសា​ ក្នុង​នោះ​ផ្នែក​ Aerobic gymnastics​ នេះ​មាន​៥​វិញ្ញាសា។​ កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​នេះ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី២២ ​ខែ​តុលា​ មក​ម្ល៉េះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី