• 2022-10-24 04:42:22
  • កីឡា​ផ្សេង​ៗ

ប្រធាន​កីឡា​ E-Sports ​អាណត្តិ​ទី៣​ ប្ដេជ្ញា​បន្ត​ខំប្រឹង​អភិវឌ្ឍន៍​សហព័ន្ធ​ឲ្យ​រីកចម្រើន​បន្ថែម​

  • 2022-10-24 04:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា E-Sports​ កម្ពុជា​ ឯកឧត្ដម​ ជា​ ច័ន្ទ​បរិបូរណ៍​ បន្ទាប់​ពី​ជាប់​ជា​ប្រធាន​អាណត្តិ​ទី៣​ បាន​ប្ដេជ្ញា​ចិត្ត​នឹង​បន្ត​ខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍន៍​ឲ្យ​រឹតតែ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​លើ​វិស័យ​កីឡា​មួយ​នេះ។​

ឯកឧត្ដម​ ជា​ ច័ន្ទ​បរិបូរណ៍​ ប្រធានសហព័ន្ធ
ទិដ្ឋភាពមហាសន្និបាត

សហ​ព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា​ (EFC)​ បាន​ធ្វើ​មហាសន្និបាត​កាល​ពី​ថ្ងៃ​ទី២២​ ខែ​តុលា​ ឆ្នាំ​២០២២​ បញ្ចប់​អាណត្តិ​ទី២​ និង​លើក​ទិសដៅ​អាណត្តិ​ទី៣​ ឆ្នាំ​២០២២-២០២៦​ នៅ​ក្រសួង​ព័ត៌មាន។​ ក្នុង​នោះ​ឯកឧត្ដម​ ជា​ ច័ន្ទ​បរិបូរណ៍​ ត្រូវបាន​ផ្ដល់​ទំនុក​ចិត្ត​ និង​បោះឆ្នោត​គាំទ្រ​ឲ្យ​បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​ដើម្បី​ដឹកនាំ។​

ជា​មួយ​គ្នា​នោះ​ដែរ​​ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍​ រួម​ជា​មួយ​គណៈកម្មការ​ប្រតិបត្តិ​ទាំង​អស់បានប្ដេជ្ញាចិត្តថា​នឹង​ខំប្រឹង​ប្រែង​ដឹកនាំ​រៀបចំ​ឲ្យ​សហព័ន្ធ​រីកចម្រើន​ឈាន​ទៅ​មុខ​ទាំង​សមត្ថភាព​កីឡាករ​ និង​ធនធាន​ក្លឹប​បន្ថែម។​

ទិដ្ឋភាពមហាសន្និបាត

ឯកឧត្ដម​សំណូមពរ​ដល់​ក្លឹប​ទាំង​អស់​គោរព​ឲ្យ​បាន​នូវ​លក្ខន្តិកៈ​ និង​បទបញ្ជាផ្ទៃក្នុង​ក្នុង​ EFC​ ចំណែក​កីឡា​ករ​វិញ​ត្រូវ​មាន​ក្រមសីលធម៌​ទាំង​ការ​រស់នៅ​ក្នុង​សង្គម​ និង​ក្រមសីលធម៌​ក្នុង​វិស័យ​កីឡា។​

ទិដ្ឋភាពមហាសន្និបាត

រំលឹក​ដែរ​ថា​ សម្រាប់​អាណត្តិ​ថ្មី​ ទី៣​ ឆ្នាំ​២០២២-២០២៦​ នេះ​គឺ​ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍​ ជា​ប្រធាន​សហព័ន្ធ​ លោក​ ជី សិលា​ អនុប្រធាន​ទី១​ លោក​ លន់​ សាមឌី​ អគ្គលេខាធិការ​ លោក​ ជាន​ ចាន់រ៉ា​ អគ្គលេខាធិការ​រង​ និង​លោក​ វ៉ាន់​ សំបូរ​ អគ្គហេរញ្ញិក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់