- 2022-10-18 06:59:43
- កីឡាផ្សេងៗ
ឯកឧត្ដម ថោង ខុន៖ ការចូលរួមរបស់ពលរដ្ឋឆ្ពោះទៅស៊ីហ្គេម រាប់តាំងពីការសំអាតសំរាម
- 2022-10-18 06:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ថោង ខុន៖ ការចូលរួមរបស់ពលរដ្ឋឆ្ពោះទៅស៊ីហ្គេម រាប់តាំងពីការសំអាតសំរាម
ចន្លោះមិនឃើញ
ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC សូមប្រជាពលរដ្ឋទាំងអស់ចូលរួមឆ្ពោះទៅស៊ីហ្គេមប្រវត្តិសាស្ត្រ ២០២៣ ទាំងអស់គ្នាដោយរាប់ចាប់តាំងពីការសំអាតសំរាម បរិស្ថាន អនាម័យល្អ សណ្ដាប់ធ្នាប់សន្តិសុខជាដើម។
អនុប្រធានអចិន្ត្រៃយ៍ CAMSOC ខាងលើនេះបានលើកឡើងថា ដើម្បីត្រៀមខ្លួនចូលរួមឲ្យបានល្អ និងជោគជ័យនៅស៊ីហ្គេម ២០២៣ ខាងមុខនេះសូមប្រជាពលរដ្ឋទាំងអស់សហការគ្នា។ ការចូលរួមរបស់ពលរដ្ឋពិសេសនៅបណ្ដាខេត្តគោលដៅប្រកួតប្រជែង សូមសំអាតអនាម័យ សំរាមឲ្យបានល្អស្អាត ការតុបតែងលំអ សណ្ដាប់ធ្នាប់ ចរាចរគឺសុទ្ធតែត្រូវការការចូលរួម។
ឯកឧត្ដមបន្ថែមទៀតថា ការផ្ដល់នូវសេវាទេសចរណ៍សូមប្រកបដោយភាពរោះរាយ រាក់ទាក់គឺធ្វើឲ្យបានល្អ ព្រោះក្រៅតែពីការប្រកួតហើយនោះអត្តពលិកពីបណ្ដាប្រទេសទាំងនោះអាចនឹងទៅកម្សាន្តនៅបណ្ដាខេត្ត ឬតំបន់ពេញនិយមរបស់កម្ពុជា។ សរុបជារួមកីឡាមិនត្រឹមតែជាការប្រកួតមួយនោះទេ ពោលកីឡាភ្ជាប់ជាមួយទេសចរណ៍ផងដែរ ព្រោះមិនមែនមកតែកីឡាករនោះឡើយ អាចនឹងមានក្រុមគ្រួសារមិត្តមកជាមួយផង។
រំលឹកដែរថា សល់ប្រហែល ២០០ថ្ងៃទៀតប៉ុណ្ណោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ អំឡុងខែឧសភា ឆ្នាំ២០២៣។ ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនេះគឺជាលើកទី១ និងជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយ៕