• 2022-10-17 07:13:50
  • កីឡា​ផ្សេង​ៗ

នន់​ រ៉ាវីន៖​ ដឹង​ច្បាស់​ភាព​ខ្លាំង​របស់​ដៃគូ​ទើប​ឈាន​ដល់​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​​នេះ​

  • 2022-10-17 07:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មក​ពី​ក្លឹប​ក្រសួង​ការពារ​ជាតិ​ នន់​ រ៉ាវីន​ ថា​ជ័យជម្នះ​មេដាយ​មាស​នេះ​គឺ​បាន​មក​ពី​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ និង​មួយ​វិញ​ទៀត​ដោយ​សារ​បាន​ដឹង​ពី​សមត្ថភាព​ដៃគូ​ច្បាស់​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ។​

កីឡាករ នន់ រ៉ាវីន

នន់​ រ៉ាវីន​ បាន​ឲ្យ​ដឹង​ក្រោយ​ចប់​ការ​ប្រកួត​ថា​ ដៃគូ​ដែល​ប្រកួត​ជា​មួយ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មាន​សមត្ថភាព​ល្អ​ ជា​ពិសេស​ការ​ចូល​ប៊ូល​ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នៃ​ការ​ហ្វឹកហាត់​រៀង​ធ្លាក់​ដៃ​បន្តិច។​ ដំបូង​ឡើយ​ខ្លួន​ចាញ់​ពិន្ទុ​ដៃគូ​នោះ​ទេ​ ប៉ុន្តែ​ក្រោយ​ផ្លាស់ប្ដូរ​របៀប​លេង​ថ្មី​គឺ​ផ្ដោត​លើ​ការ​ចូល​ប៊ូល​វិញ​នោះ​ទើប​បានផល និងនាំ​មុខ​រហូត​ឈ្នះ​តែ​ម្ដង។​

ដៃគូប្រកួត​របស់ នន់ រ៉ាវីន

យុវជន​វ័យ​ ១២​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ សប្បាយ​ចិត្ត​ដែល​ឈ្នះ​មេដាយ​មាស​លើក​ដំបូង​មួយ​នេះ​ហើយ​ប្ដេជ្ញា​ខំប្រឹង​បន្ត​ទៀត​ដើម្បី​ឈាន​ដល់​ការ​ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​ជូន​ប្រទេស​នៅ​ពេល​ខាង​មុខ។​

នន់ រ៉ាវីន ជាប់លេខ១ (កណ្ដាលគេ)

រំលឹក​ដែរ​ថា​ នន់​ រ៉ាវីន​ ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ យុវជន​អាយុ​ក្រោម​ ១៨​ឆ្នាំ​ ១ទល់១​ នៃ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​។​ រូប​គេ​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ខាង​ក្លឹបមហាផ្ទៃ​ ដោយ​លទ្ធ​ ១៣-៧។​ សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ បាន​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​ម្សិលមិញ​នេះ​ក្រោយ​រៀបចំ​រយៈពេល​២ថ្ងៃ​ (១៥-១៦​ តុលា)​ កន្លង​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី