- 2022-10-11 08:54:17
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធសូហ្វតិន្នីសថ្មី នឹងបន្តជំរុញលើការហ្វឹកហាត់ឲ្យរឹតតែល្អដើម្បីប្រជែងមេដាយស៊ីហ្គេម
- 2022-10-11 08:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធសូហ្វតិន្នីសថ្មី នឹងបន្តជំរុញលើការហ្វឹកហាត់ឲ្យរឹតតែល្អដើម្បីប្រជែងមេដាយស៊ីហ្គេម
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសថ្មី ឯកឧត្ដម ប្រាក់ ផល្លា ដែលទើបនឹងជាប់នេះនឹងបន្តជំរុញលើការហ្វឹកហាត់ឲ្យកាន់តែល្អ និងច្រើនថែមទៀតដើម្បីមានសមត្ថភាពពេញលេញលើការប្រជែងមេដាយស៊ីហ្គេម ២០២៣។
ឯកឧត្ដម ប្រាក់ ផល្លា បានលើកឡើងក្នុងមហាសន្និបាតវិសាមញ្ញបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្តទៀតថា សម្រាប់ការត្រៀមខ្លួនឲ្យបានល្អ មានសមត្ថភាពប្រកួតពេញលេញនៅឆ្នាំ២០២៣ សហព័ន្ធនឹងបន្តរួមគ្នាជំរុញលើការហ្វឹកហាត់នេះឲ្យកាន់តែខ្លាំង។ ក្នុងនោះមានទាំងការហ្វឹកហាត់នៅកម្ពុជា និងការស្វែងរកប្រទេសដែលជាដៃគូដើម្បីបានចេញឯក្រៅប្រទេសបន្ថែមទៀត។
លើសពីនេះទៀតមន្ត្រីសហព័ន្ធ លោកគ្រូៗ ត្រូវព្យាយាមអប់រំផ្នែកចិត្តសាស្ត្រដល់កីឡាករ កីឡាការិនីឲ្យមានខំប្រឹងប្រែងហ្វឹកហាត់ ដោយផ្ដោតលើតែការហាត់តែប៉ុណ្ណោះដើម្បីបានសមត្ថភាពឈានឡើងពីមួយកម្រិតទៅមួយកម្រិត។ មួយវិញទៀតរាល់បញ្ហាកើតមានផ្សេងៗត្រូវចេះបើកបង្ហាញរួមគ្នាដោះស្រាយជៀសវាងលាក់ទុកជាដើម។
រំលឹកដែរថា សហព័ន្ធកីឡាសូហ្វតិន្នីសក្រោយឯកឧត្ដម ជា ប៊ុនហេង ប្រធានចាស់សុំលាលែងឥលូវនេះឯកឧត្ដម ប្រាក់ ផល្លា ត្រូវបានគាំទ្រជាអ្នកដឹកនាំបន្ត។ មហាសន្និបាតវិសាមញ្ញ និងបូកសរុបការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ នេះធ្វើឡើងនៅ NOCC កាលពីថ្ងៃទី៨ ខែតុលា ២០២២៕