• 2022-10-11 03:21:43
  • កីឡា​ផ្សេង​ៗ

ពាន​រង្វាន់​ CAROM CUP 2022 ​ជា​ការ​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​ស៊ីហ្គេម​

  • 2022-10-11 03:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ប៊ីយែរ​ CAROM CUP 2022 (​ប៊ីយែរ​ការ៉ុម) ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ​គឺ​ការ​មួយ​ដែល​រួមចំណែក​ពង្រឹង​សមត្ថភាព​ និង​ស្វែង​រក​នូវធនធាន​លេចធ្លោ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពប្រកួត

លោក​ ម៉ារ៉ា​ សុជាតិ​ អគ្គលេខាធិការ​សហព័ន្ធ​ប៊ីយ៉ា​ និង​ស្នូកឃ័រ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​បង្កើត​ពាន​រង្វាន់​ ពាន​រង្វាន់​ CAROM CUP 2022 (​ប៊ីយែរ​ការ៉ុម)​ របស់​ក្លឹប​ស្នូរឃ័រ​ LUX98​ នេះ​គឺ​ជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ជា​មួយ​សហព័ន្ធ​ក្នុង​ការ​ផ្សព្វផ្សាយ​ប្រភេទ​កីឡា​មួយ​នេះ។​

លោក ម៉ារ៉ា សុជាតិ និង​កីឡាករ

ជា​មួយ​គ្នា​នេះ​ដែរ​អគ្គលេខាធិការ​ខាង​លើ​បញ្ជាក់ទៀត​ថា​ ការ​ប្រកួត​នេះ​គឺ​បាន​សង្វែង​រក​នូវ​ធនធាន​ដែល​មាន​សមត្ថភាព​នានា​ បាន​ពង្រឹង​ក៏​ដូច​ជា​ផ្ដល់​បទ​ពិសោធ​ថ្មីៗ​បន្ទាប់​ពី​ប្រកួត​រួច​ និង​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​ចំពោះ​កីឡាករ​ដែល​បាន​ហ្វឹកហាត់​កន្លង​ផង​ដែរ។​

តំណាង​សហព័ន្ធ​អះអាង​ទៀត​ថា​សកម្មភាព​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ជា​ការ​រួមចំណែក​សំខាន់​មួយ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ពិសេស​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ។​ ប្រសិន​បើ​មាន​អ្នកចង់​ហាត់​រៀន​លើ​វិញ្ញាសា​នេះ​ក៏​អាចទំនាក់ទំនង​ទៅកាន់​ក្លឹប​ LUX98​ ក្រុម​តាខ្មៅ​បាន​ផង​ដែរ ​ព្រោះ​ទី​នោះ​មាន​ឧបករណ៍​ សម្ភារ​ត្រឹមត្រូវ​គ្រប់គ្រាន់​ជា​ពិសេស​មាន​គ្រូ​ជំនាញ។​

ទិដ្ឋភាពបិទកម្មវិធី

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ប៊ីយែរ​ CAROM CUP 2022 (​ប៊ីយែរ​ការ៉ុម)​ នេះ​ជា​ការ​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​ក្លឹប​ LUX98​ ដែល​មាន​ទីតាំង​ក្នុង​ក្រុង​តាខ្មៅ។​ ការប្រកួត​នេះ​ធ្វើ​ឡើង​រយៈ​ពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ទី១០​ ខែ​តុលា​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម