• 2022-09-28 04:39:46
  • កីឡា​ផ្សេង​ៗ

៣ម៉ឺន​ដុល្លារ​ដែល​ជួយ​ដល់ ​អង្គការ-មន្ទីរពេទ្យ​ នេះ​ជា​លុយ​ដែល​បង​ប្អូន​ចូលរួម​រត់​ម៉ារ៉ាតុង​កន្លង​ទៅ​

  • 2022-09-28 04:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ និង​ Cambodia Events Organizer បាន​ប្រគល់​ថវិកា​ចំនួន​៣ម៉ឺន​ដុល្លារ​ដែល​សន្សំសំចៃ​បាន​ពី​ការ​ចុះឈ្មោះ​រត់​ម៉ារ៉ាតុង​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​ដល់​មន្ទីរពេទ្យ​ អង្គការ ផ្សេងៗ​គ្នា។​

លោក សែម ផល្លា តំណាង Cambodia Events Organizer

ថវិកា​ដែល​សន្សំសំចៃ​ និង​សេះ​សល់​ពី​ការ​រៀបចំ​ការ​ប្រកួត​រត់​ម៉ារ៉ាតុង​ផ្សេងៗ​កាល​ពី​២ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ ៣ម៉ឺន​ដុល្លារ។​ ទឹក​ប្រាក់​នេះ​ផ្ដល់​ជូន​ទៅ​ Cambodian Red Cross ១០,០០០​ដុល្លារ​ មន្ទីរពេទ្យ​គន្ធបុប្ផា​ ៥,០០០​ដុល្លារ​ Cambodia Trust​ ២,៥០០​ដុល្លារ​ Handicap International (Humanity & Inclution) ២,០០០​ដុល្លារ​ និង​ Heart Of Gold​ ១០,៥០០ (អង្គការនេះ​នឹង​យក​ទៅ​ចែក​ជូន​ទៅ​អង្គការ​តូចៗ​ជា​ច្រើន​ផ្សេង​ទៀត) ។​

ទិដ្ឋភាពប្រគល់ថវិកា

បញ្ជាក់​ដែរ​ថា​ ថវិកា​នេះ​គឺ​បាន​មក​ពី​ការ​ចុះ​ឈ្មោះ​ចូលរួម​រត់​ម៉ារ៉ាតុង​កន្លង​ទៅ​រយៈ​ពេល​២​ឆ្នាំ​មក​នេះ។​ ពិធី​ប្រគល់​ថវិកា​នេះ​ដែរ​គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ ​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី