• 2022-09-14 03:40:08
  • កីឡា​ផ្សេង​ៗ

អ្នក​ចង់​ហាត់​ហាប់គីដូ​ ឥលូវ​អាច​ចូល​ហ្វឹកហាត់​នៅ​ស្តាត​អូឡាំពិក​វិញ​បាន​ហើយ​

  • 2022-09-14 03:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ថា​ឥលូវ​កីឡាករ​ កីឡា​ការិនី​ ដែល​ចង់​ចូល​ហ្វឹកហាត់​វិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ (ស្តាត​អូឡាំពិក)​ ដែល​ជា​កន្លែង​ចាស់​នោះ​គឺ​អាច​មក​បាន​ហើយ។​

ទិដ្ឋភាពកន្លងទៅ

ដោយ​សារ​តែ​ផ្ទុះ​កូវីដ​ខ្លាំង​នា​ពេល​កន្លង​មក​ពហុ​កីឡដ្ឋាន​ជាតិ​ទាំង​មូល​ត្រូវ​យក​ទៅ​ជួយ​សម្រួលទៅជា​កន្លែង​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺ​នេះ​ ប៉ុន្តែ​ឥលូវ​បាន​ប្រើប្រាស់​ដល់​វិស័យ​កីឡា​វិញ​ហើយ។​ មួយ​វិញ​ដោយ​សារ​តែ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​កីឡា​ក្រសួង​មហាផ្ទៃ​ រួម​ទាំង​ការ​សម្អាត​ជួសជុល​ឡើង​វិញ​រួចរាល់​ហើយ​នោះ​ ទើប​បាន​ផ្ដល់​កន្លែង​ហ្វឹកហាត់​នេះ​វិញ​ដល់​សហព័ន្ធ​ក្នុង​ការ​សម្រួល​លើ​ហ្វឹកហាត់​ដល់​សិស្ស។​

បញ្ជាក់​ដែរ​ថា​ ទីតាំង​ហ្វឹកហាត់​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ នេះ​គឺ​នៅ​ដំបូល​អគារ​សូហ្វតេន្នីស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់