- 2022-09-05 04:22:09
- កីឡាផ្សេងៗ
សហព័ន្ធតេក្វាន់ដូ WT ៖ ប្រារព្ធទិវា Taekwondo Day រំលឹកគុណតម្លៃរបស់តេក្វាន់ដូ
- 2022-09-05 04:22:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធតេក្វាន់ដូ WT ៖ ប្រារព្ធទិវា Taekwondo Day រំលឹកគុណតម្លៃរបស់តេក្វាន់ដូ
ចន្លោះមិនឃើញ
ម្សិលមិញនេះសហព័ន្ធតេក្វាន់ដូ WT បានប្រារព្ធទិវា Taekwondo Day នៅពហុកីឡដ្ឋានជាតិជាមួយកីឡាករ កីឡាការិនីសរុប ១៦៣នាក់ដើម្បីរំលឹកគុណតម្លៃនៃក្បាច់គុននេះចំពោះមនុស្សជាតិនាពេលកន្លងទៅ។
លោក ជ្រិន សុធា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ទិវា Taekwondo Day គឺគេធ្វើទូទាំងពិភពលោកជាង ២០០ប្រទេសត្រូវជា ៨លាននាក់។ ចំពោះកម្ពុជាក៏បានប្រារព្ធទិវានេះផងដែរកាលពីម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិ។
អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា អត្ថន័យនៃទិវានេះដែរគឺរំលឹកគុណតម្លៃរបស់តេក្វាន់ដូ WT ដែលជាកីឡារបស់អូឡាំពិកផង និងប្រភេទកីឡាហាត់ប្រាណបែបសម័យទំនើបផង។ តេក្វាន់ដូ មិនហាត់តែដើម្បីប្រយុទ្ធមួយមុខទេ។
តំណាងសហព័ន្ធលើកឡើងទៀតថា កីឡាតេក្វាន់ដូ ក្រៅតែពីស្នៀតប្រយុទ្ធការពារខ្លួនហើយនោះ ពោលធ្វើឲ្យរាងកាយរហ័សរហួន រឹងមាំ និងមានសុខភាពល្អនាំឲ្យមានអាយុវែងក្នុងការរស់នៅផងដែរ៕