• 2022-09-05 02:57:57
  • កីឡា​ផ្សេង​ៗ

ចាក់ដោត​ណាស់! លើកទី១​ក្នុង​ជីវិត​ជា​អ្នក​កីឡា​បាន​ឮ​ភ្លេង​ជាតិ ​និង​ទង់ជាតិ​កម្ពុជា​នៅ​លើ​គេ​នៅ​អាង​ហែល​

  • 2022-09-05 02:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គីរី​ បាន​បង្ហោះ​វីដេអូ​ និង​សារ​ក្នុង​ចិត្ត​ថា​ «លើកទី១​ក្នុង​ជីវិត​ជា​អ្នក​កីឡា​បាន​លឺ​ភ្លេង​ជាតិ ​និង​ទង់ជាតិ​កម្ពុជា​នៅ​លើ​គេ​នៅ​អាង​ហែល»​ បន្ទាប់​ពី​កម្ពុជា​ឈ្នះ​មេដាយ​ ៤គ្រឿង​នៃ​ព្រឹត្តិការណ៍​ Finswimming’s World Cup Round Swimming Pool 2022 ឯ​ប្រទេស​ថៃ។​

លោក ហែម​ គីរី អគ្គលេខាធិការ

ក្នុង​អត្ថន័យ​នៃ​ការ​លើក​ឡើង​នេះ​លោក​ ហែម​ គីរី​ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​បង្ហាញ​ពី​ក្ដី​រំភើប​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​កម្ពុជា​តស៊ូ​ ខំប្រឹង​ឥត​ឈប់ឈរ​ឥលូវ​នេះ​ទទួល​បាន​ផ្លែផ្កា​គួរ​ជា​ទីគាប់ចិត្ត​ហើយ។​ ព្រោះ​នៅ​នេះ​ពេល​នេះ​ក្រុម​ហែល​ទឹក​កម្ពុជា​អាច​ឈ្នះ​មេដាយ​មាស​កម្រិត​អន្តរជាតិ​ និង​រំភើប​បំផុត​នោះ​គឺ​សំឡេង​ភ្លេងជាតិ​ រួម​ទាំង​ការ​បង្ហូត​ទង់ជាតិ​កម្ពុជា​ក្នុង​ពិធី​តែ​ម្ដង។​

កីឡាការិនី​ កាំង​ មុយ​នីន​

សហព័ន្ធ​ហែលទឹក​គឺ​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​និង​ការ​ហ្វឹកហាត់​បន្ទាប់​ពី​ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​របស់​ឯកឧត្ដម​ ស៊ុន​ ចាន់ថុល។​ អាង​ទឹក​តម្លៃ​រាប់​លាន​ដុល្លារ​ជា​ច្រើន​បាន​លេចឡើង​ជា​បន្តបន្ទាប់​នា​ពេល​ប៉ុន្មាន​ឆ្នាំ​​នេះ។​

កីឡាការិនី​ កាំង​ មុយ​នីន​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ Finswimming’s World Cup Round Swimming Pool 2022 ឯ​ប្រទេស​ថៃ​ នេះ​គឺ​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស ៣គ្រឿង​ សំរឹទ្ធ​១គ្រឿង។​ កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ៥​ ក្នុង​ចំណោម​ ១៦​ប្រទេស​ចូលរួម។​ ការ​ប្រកួត​នេះ​គឺ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ខណៈ​ក្រុម​កម្ពុជា​នឹង​មក​ដល់​មាតុប្រទេស​វិញ​ចន្លោះ​ម៉ោង​៣​រសៀល​នេះ៕​

តារាងមេដាយ

វីដេអូពិធីបំពាក់មេដាយមាស

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី