• 2022-08-31 07:15:34
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កាយសម្ព័ន្ធ៖​ មេដាយ​ជើងឯក​អាស៊ី​ ជា​ការ​ប្រកួត​មួយ​ធំ​ និង​លំបាក​ឈ្នះ​ជាង​ស៊ីហ្គេម​

  • 2022-08-31 07:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ ថា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​​គឺ​មាន​លក្ខណៈ​ធំ​ និង​ពិបាក​ក្នុង​ការ​ឈ្នះ​មេដាយ​ជាង​ស៊ីហ្គេម​ ទៅ​ទៀត​ ប៉ុន្តែ​យ៉ាងណា​កីឡាករ​ កីឡា​ការិនី​កម្ពុជា​បាន​ត្រៀម​រួច​ហើយ​ដើម្បី​ស្វែង​រក​មេដាយ​ជូន​ជាតិ។​

រូបភាពហ្វេសបុកលោក ណយ ផាន់ណា​

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ បើ​ប្រៀបធៀប​ការ​ប្រកួត​ជើងឯក​អាស៊ី​នេះ​គឺ​ធំ​ និង​មាន​ការ​លំបាក​ជាង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ទៅ​ទៀត។​ ព្រោះ​ថា​ជើងឯក​អាស៊ី​គឺ​មាន​ប្រទេស​ចូលរួម​ច្រើន​ ជា​ពិសេស​ជើង​ខ្លាំង​មក​ពី​ជប៉ុន​ អ៊ីរ៉ង់​ កូរ៉េ​ វៀតណាម​ជា​ដើម។​ ការ​ប្រកួត​ខ្លាំង​គុណ​តម្លៃ​នៃ​មេដាយ​ក៏​ធំធេង​ផង​ដែរ។​

រូបភាពហ្វេសបុកលោក ណយ ផាន់ណា​

អ្នក​ជំនាញ​ផ្នែក​កាយ​សម្ព័ន្ធ​របស់​កម្ពុជា​រូប​នេះ​បន្ថែម​ទៀត​ថា​ ពិត​ណាស់​ការ​ប្រកួត​នេះ​ធំ​ និង​លំបាក​ ប៉ុន្តែ​សហព័ន្ធ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​បាន​ត្រៀម​រួចរាល់​សម្រាប់​ការ​ប្រកួត​ប្រជែង​នេះ។​ ព្រោះ​​ថា​សហព័ន្ធ​មាន​ផែនការ​នៃ​ការ​ហ្វឹកហាត់​ច្បាស់លាស់​ក្នុង​ការ​បង្កើន​សមត្ថភាព​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ពិសេស​ឆ្ពោះទៅ​ការ​ប្រកួត​ធំៗ​បែប​នេះ។​

រូបភាពហ្វេសបុកលោក ណយ ផាន់ណា​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី៧​ AEROBIC GYMNASTIC 2022 ​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ Pattaya​ ប្រទេស​ថៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី៣១​ សីហា​ ដល់​ ៦​ កញ្ញា។​ កម្ពុជា​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​សរុប​ ១៨​នាក់។​ ក្រុម​កាយ​សម្ព័ន្ធ​កម្ពុជា​បាន​ចាក់ចេញ​ទៅ​ប្រទេស​ថៃ​កាល​ពី​ព្រឹក​មិញ​នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី