- 2022-08-30 03:44:51
- កីឡាផ្សេងៗ
កីឡាកាយសម្ព័ន្ធកម្ពុជា នឹងទៅប្រជែងមេដាយកម្មវិធីជើងឯកអាស៊ីនៅ Pattaya
- 2022-08-30 03:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាកាយសម្ព័ន្ធកម្ពុជា នឹងទៅប្រជែងមេដាយកម្មវិធីជើងឯកអាស៊ីនៅ Pattaya
ចន្លោះមិនឃើញ
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនី និងចៅក្រម សរុប ១៨នាក់ទៅចូលរួមប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៧ ចាប់ពីថ្ងៃទី ៣១ សីហា ដល់ ៦ កញ្ញា ២០២២ នៅប្រទេសថៃ។
លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា កីឡាករ៥រូប កីឡាការិនី៨រូប គ្រូបង្វឹក១រូប ចៅក្រម២រូប និងគ្រូជំនួយ២រូបសរុបទាំងអស់ ១៨នាក់នឹងទៅប្រកួតប្រជែងមេដាយជូនកម្ពុជានៅទីក្រុង Pattaya ប្រទេសថៃ។
ការប្រកួតនេះជាលើកទី៧ នៃព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក។ ការប្រកួតប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣១ សីហា រហូតដល់ ៦ កញ្ញា ឆ្នាំ២០២២៕