• 2022-08-29 03:03:30
  • កីឡា​ផ្សេង​ៗ

​ក្រោយ​រក​ឃើញ​ជើង​ឯក​​​ King Snooker Cup 2022 សហព័ន្ធ​​ប៊ីយ៉ា និង​ស្នូកឃ័រ ដាក់​គោលដៅ​​ខ្ពស់​នៅ​ស៊ីហ្គេម​

  • 2022-08-29 03:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​រក​ឃើញ​ជើង​ឯក​ King Snooker Cup 2022 ​កាល​ពី​ពេល​ថ្មី​ៗ​នេះ សហព័ន្ធ​កីឡា​ប៊ីយ៉ា និងស្នូក​ឃ័រ កម្ពុជា​បាន​ដាក់​គោលដៅ​ខ្ពស់​មែនទែន ក្នុង​ការ​សំឡឹង​យក​មេដាយ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣​។

​​ការ​ប្រកួត​ពាន​ King Snooker Cup 2022 ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​៣​សប្ដាហ៍​ទម្រាំ​អាច​រក​​ឃើញ​ជើង​ខ្លាំង ថាយ តិច​ហុក ជា​ជើង​ឯក​ ដែល​ការ​ប្រកួត​បាន​ដំណើរ​ការ​នៅ​ក្លឹប King Snooker Club ​​ជ្រោយចង្វា​។ ​បន្ទាប់​ពី​ចែក​រង្វាន់​ដល់​កីឡាករ​ថ្នាក់​ដឹក​នាំ​លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​​ថា ​លោក​ពិត​ជា​រីករាយ​ណាស់​ ដែល​កម្មវិធី​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ យ៉ាង​ណា​លោក​ពិត​ជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​សហព័ន្ធ​មួយ​នេះ​លេចចេញ​ជា​ផ្លែផ្កា​យ៉ាង​នេះ​បើ​ទោះ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន និង​ពេលវេលា​ដ៏​មាន​​តម្លៃ​យ៉ាង​ណា​ក៏​ដោយ​។

​​​​​ក្នុង​ឱកាស​នោះ​ដែរ​​អគ្គលេខាធិការ​ដដែល​បាន​ក៏​បាន​បន្ថែម​ថា សហព័ន្ធ​បាន​ដាក់​គោលដៅ​ធ្វើ​យ៉ាង​ណា​យក​មេដាយ​ឲ្យ​បាន​​​មាស​ចំនួន​៣​គ្រឿង​ពី​ការ​ប្រកួត​កីឡា​​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​ខណៈ​កីឡា​ការិនី ស្រួង ភាវី ជា​កីឡាករ​ដែល​សហព័ន្ធ​ជឿ​យ៉ាង​មុតមាំ​ថា នឹង​អាច​ស្វែង​រក​មេដាយ​បាន​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ដែល​ធ្វើ​ឡើង​នៅ​កម្ពុជា​​ និង​ជា​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ​​។

​​ជា​មួយ​គ្នា​នោះ​ដែរ​ ឯក​ឧត្ដម ជុំ​ កុសល ប្រធាន​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ ​ស្នូកឃ័រ​កម្ពុជា​​បាន​លើក​ឡើង​ដែរ​ថា​ ​លោក​នឹង​ប្រឹងប្រែង​​ស្វែង​រក​ការ​ឧបត្ថម្ភ​ឲ្យ​បាន​​កាន់​តែ​ច្រើន​ក្រៅ​ពី​ប្រាក់​ឧបត្ថម្ភ​ របស់ក្រសួងអប់រំ ​យុវជន​ និង​កីឡា​គណៈ​កម្មា​ធិការជាតិ​អូឡាំពិ​ក​កម្ពុជា ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអា​គ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បី​សម្រួច គោល ដៅ​ទៅ​រក​ជោគជ័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ដំបន់​ជា​ប្រត្តិសាស្ត្រ ជា​លើក​ដំបូង របស់កម្ពុជានេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

មតិយោបល់
អត្ថបទពេញនិយម