• 2022-08-26 05:44:13
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ការ៉ាតេ៖​ បើក​សិក្ខាសាលា​ស្ដីពី​ចៅក្រម​ អាជ្ញាកណ្ដាល​ពង្រឹង​សមត្ថភាព​ត្រៀម​ស៊ីហ្គេម

  • 2022-08-26 05:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ការ៉ាតេ​ ម្សិលមិញ​នេះ​បាន​បើក​សិក្ខាសាលា​ស្ដី​អំពី​ចៅក្រម​ អាជ្ញាកណ្ដាល​ ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់​តែ​ប្រសើរ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​២០២៣​ ខាង​មុខ​នេះ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ សិក្ខាសាលា​នេះ​បង្កើត​ឡើង​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ វគ្គ​ចៅក្រម​ អាជ្ញាកណ្ដាល​នេះ​គឺ​មានគ្រូ​បរទេស​ដែល​មាន​បទ​ពិសោធ​ខ្ពស់ៗ​ក្នុង​ការ​បណ្ដុះបណ្ដាល​សិក្ខាកាម។​

ដូច្នេះ​សូម​សិក្ខាកាម​ទាំង​ ២៥នាក់​ត្រូវ​ប្រឹងប្រែង​សិក្សា​យក​ចំណេះដឹង​ដ៏​ល្អៗ​នេះ​ដើម្បី​ឲ្យ​ច្បាស់​លើ​លក្ខណៈ​បច្ចេកទេស​ក្នុង​ការ​កាត់​សេចក្ដី​ ឬ​ដាក់​ពិន្ទុ។​ សិក្ខាសាលា​នេះ​ដែរ​ជា​ការ​ជួយ​ពង្រឹង​ដល់​ចៅក្រម​អាជ្ញាកណ្ដាល​កម្ពុជា​ត្រៀម​ខ្លួន​ក្នុង​ការ​អនុវត្តន៍​ការងារ​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខ្លី​ខាង​មុខ​នេះ។​

ទិដ្ឋភាពម្សិលមិញ

ពិធី​បើក​សិក្ខាសាលា​នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​ NOCC។​ សិក្ខាកាម​ចូលរួម​សិក្ខាសាលា​នេះ​សរុប​ ២៥នាក់។​ គ្រូ​ឧបទេស​ជនជាតិ​ ម៉ាឡេស៊ី​ លោក​ Chen Chee Hong​ និង​គ្រូ​ជនជាតិគុយវ៉ែត លោក Mansour ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី