• 2022-08-22 03:15:10
  • កីឡា​ផ្សេង​ៗ

ដឹង​តែ​មេដាយ​មាស​ហើយ​ ២០២៣​ ស្រួង​ ភាវី​ ក៏​បាន​លេង​វិញ្ញាសា​ប៊ីយែរការ៉ុម​តំណាង​កម្ពុជា​ដែរ

  • 2022-08-22 03:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​សម្តភាព​កម្រិត​ពិភពលោក​​ ស្រួង​ ភាវី​ ថា​​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ​នៅ​កម្ពុជា​ នឹង​ដាក់​វិញ្ញាសា​ប៊ីយែរការ៉ុម​ឲ្យ​ប្រកួតផង​ដែរ​ហើយ​រូប​គេ​ប្ដេជ្ញា​ខំប្រឹង​ឲ្យ​ខ្លាំង​បំផុត​លើក​នេះ។​

ស្រួង ភាវី ប្រកួតកន្លងទៅ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​ ភាវី​ គឺ​បាន​បញ្ជាក់​ថា​វិញ្ញាសា​ប៊ីយ៉ែរការ៉ុម​ដែល​រូប​គេ​ស្ទាត់ជំនាញ​ និង​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​បាន​ដាក់​បញ្ចូល​ឲ្យ​ប្រកួត​ហើយ​នៅ​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ភាវី (រូបហ្វេសបុក ភាវី)

កីឡា​ការិនី​មាន​ថ្វីដៃ​ខ្លាំង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​ពិត​ជា​មាន​ចិត្ត​រំភើប​ជា​ពន់ពេក​ដែល​មាន​ឱកាស​ប្រកួត​តំណាង​ប្រទេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។​ ស្រួង​ ភាវី​ ក៏​បាន​ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បំផុត​ជាង​លើក​ណាៗ​ទាំង​អស់​ដើម្បី​ប្រជែង​មេដាយ​ជូន​ជាតិ​មាតុភូមិ។​

ភាវី ឈ្នះកន្លងទៅ (រូបហ្វេសបុក ភាវី)

រំលឹក​ដែរ​ថា​ ស្រួង​ ភាវី​ ជា​ជើង​ខ្លាំង​មួយ​រូប​លើ​វិញ្ញាសា​ប៊ីយែរការ៉ុម​នេះ​ជា​ពិសេស​កេរ្តិ៍ឈ្មោះ​នៅ​ប្រទេស​កូរ៉េខាងត្បូង​តែ​ម្ដង​ល្បី​ខ្ទរខ្ទារ​តាម​រយៈ​ការ​ឈ្នះ​ពាន​រង្វាន់​កម្រិត​ពិភពលោក​ និង​ពាន​រង្វាន់​ជា​ច្រើន​ទៀត​នា​ពេល​កន្លង​មក។​ ឆ្នាំ​ក្រោយ​នេះ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ ខណៈ​ការ​ដាក់​បញ្ចូល​វិញ្ញាសា​ប៊ីយែរការ៉ុម​នេះ​ក៏​លើក​ដំបូង​ដូច​គ្នា៕​

ភាវី ឈ្នះកន្លងទៅ (រូបហ្វេសបុក ភាវី)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម