- 2022-08-15 13:29:27
- កីឡាផ្សេងៗ
សហព័ន្ធម៉ូតូទឹកកម្ពុជា៖ ធ្វើមហាសន្និបាតវិសាមញ្ញដើម្បីឲ្យសមស្របឆ្ពោះទៅការប្រកួតធំៗ
- 2022-08-15 13:29:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធម៉ូតូទឹកកម្ពុជា៖ ធ្វើមហាសន្និបាតវិសាមញ្ញដើម្បីឲ្យសមស្របឆ្ពោះទៅការប្រកួតធំៗ
ចន្លោះមិនឃើញ
សហព័ន្ធម៉ូតូទឹកកម្ពុជា ព្រឹកមិញនេះបានធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួនកែប្រែសមាសភាព និងរៀបចំកិច្ចការមួយចំនួនឲ្យសមស្របត្រឹមត្រូវដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាជាតិ និងស៊ីហ្គេម ជាដើម។
ឯកឧត្ដម ណុះ ស្លេះ ប្រធានសហព័ន្ធបានឲ្យដឹងថា ក្នុងមហាសន្និបាតនេះគឺជជែកពិភាក្សាជាច្រើនរឿងក្នុងនោះមានជាការរៀបចំសមាសភាពថ្នាក់ដឹកនាំ និងសមាជិកប្រតិបត្តិមួយផងដែរឲ្យសមស្របត្រឹមត្រូវដើម្បីអំណោយផលដល់ការរៀបចំការប្រកួតដូចជាកីឡាជាតិ នៅខែវិច្ឆិកា និងស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះដែរមហាសន្និបាតនេះក៏បានពិនិត្យលើរបាយការណ៍សកម្មភាពពិសេសការរៀបចំការប្រកួតម៉ូតូទឹកកម្រិតអន្តរជាតិកន្លងទៅនៅក្រុងព្រះសីហនុ និងលើកពីបទពិសោធដែលទទួលបានពីព្រឹត្តិការណ៍។ ក្រៅតែកិច្ចសំខាន់ៗនេះប្រធានសហព័ន្ធខាងលើក៏បានលើកពីផែនការបង្កើតជាព្រឹត្តិការណ៍សម្រាប់ក្រុមម៉ូតូទឹកទាំងជាតិ និងអន្តរជាតិនៅកម្ពុជាផងដែរមុនឈានដល់ស៊ីហ្គេម ២០២៣។
បញ្ជាក់ដែរថា មហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជានេះធ្វើឡើងកាលពីព្រឹកមិញនៅគណៈកម្មការជាតិអូឡាំពិកកម្ពុជា(NOCC)។ ប្រធានសហព័ន្ធគឺឯកឧត្ដម ណុះ ស្លេះ ដដែល អនុប្រធានឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គលេខាធិការ លោក ប៊ូ វិរៈ។ សហព័ន្ធម៉ូតូទឹកកម្ពុជា ជាសហព័ន្ធមួយដែលចាត់ទុកជាកីឡាសក្ដានុពលសម្រាប់កម្ពុជា នៅស៊ីហ្គេម ២០២៣ ផងដែរ៕