• 2022-08-15 06:59:37
  • កីឡា​ផ្សេង​ៗ

NOCC ៖​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​វាយ​កូន​បាល់​កម្រិត​ដំបូង​ និង​មធ្យម​ ជា​ការ​បើក​វគ្គ​ត្រូវ​ចំ​ពេលវេលា​ល្អ

  • 2022-08-15 06:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ថា​ការ​បើក​វគ្គ​បណ្ដាល​គ្រូ​កីឡា​វាយ​កូន​បាល់​កម្រិត​ដំបូង​ និង​កម្រិត​មធ្យម​អំឡុង​ពេល​នេះ​គឺ​ល្អ​ត្រូវ​ពេល​តែ​ម្ដង​ជា​ពិសេស​មុន​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ស៊ីហ្គេម​ ២០២៣។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​ឲ្យ​ NOCC​ និង​ CAMSOC ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​វាយ​កូន​បាល់​កម្រិត​ដំបូង​ និង​មធ្យម​ដែល​ធ្វើ​ឡើង​រយៈពេល​ជាង​១០​ថ្ងៃ​នេះ​គឺ​មាន​សារសំខាន់​ និង​ត្រូវ​ពេលវេលា​មុន​ស៊ីហ្គេម​តែ​ម្ដង។​ វគ្គ​នេះ​នឹង​ជួយ​ដល់​កម្ពុជា​ឲ្យ​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ឆ្នាំ​ក្រោយ។​

រូបភាពផ្ដល់ជូន

កន្លង​ទៅ​កម្ពុជា​មិន​ដែល​រៀបចំ​ការ​ប្រកួត​ធំ​បែប​នេះ​នោះ​ទេ​ ដូច្នេះ​វគ្គ​នេះ​នឹង​ជួយ​ច្រើន​ដល់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់។​ នេះ​ជា​ពេលវេលា​មួយ​ដែល​គ្រប់គ្នា​ត្រូវ​ភ្ញាក់​ឡើង​ដើម្បី​រៀបរយ​ចំពោះ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​ក្រោយ។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​ ក៏​លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​ចូលរួម​វគ្គ​នេះ​ទាំង​អស់​ប្រសិន​បើ​ចង់​ធ្វើ​ការស្ម័គ្រចិត្ត​នៅ​ស៊ីហ្គេម​ ២០២៣​ អាច​ទំនាក់ទំនង​ចុះឈ្មោះ​ជា​មួយ​ NOCC​ ពី​ពេល​នេះ​តទៅ​បាន។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ដំបូង​ និង​មធ្យម​ នេះ​ចាប់​ផ្ដើម​ឡើង​ចាប់​ពី​ថ្ងៃ​ទី១​ ដល់​ ១២​ ខែ​សីហា​ ឆ្នាំ​២០២២។​ សិក្ខាកាម​ចូលរួម​ចម្រុះ​ជាតិ​សាសន៍​ ២០នាក់។​ វគ្គ​នេះ​គឺ​ផ្ដោត​លើ​ច្បាប់​មូលដ្ឋាន​គ្រឹះ​កីឡា​វាយ​កូន​បាល់​ ការ​លេង​ ការ​បង្ហាត់​ និង​មូលដ្ឋាន​គ្រឹះ​តែម្ដង៕​

ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី