• 2022-08-10 04:10:30
  • កីឡា​ផ្សេង​ៗ

CAMSOC ​កិច្ច​ប្រជុំ​ម្សិលមិញ​ទទួល​បាន​ដំណឹង​ល្អ​ និង​ផែនការ​ច្បាស់លាស់​ចំពោះ​រឿង​ស្នាក់​នៅ​ និង​ពិធី​រត់​ភ្លើង​

  • 2022-08-10 04:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​គណៈកម្មការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ ​បាន​បើកកិច្ចប្រជុំ​ជា​មួយ​គណៈកម្មការ​ហូប​ចុក​ ស្នាក់នៅ​ និង​ពិធី​រត់​ភ្លើង​គប់​ គឺ​ទទួល​បាន​ដំណឹង​ល្អ​ច្រើន​អំពី​ផែនការ​ការងារ​រៀងៗ​ខ្លួន​មាន​ភាព​រឹតតែ​ច្បាស់លាស់។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ អ្វី​ដែល​ជា​កង្វល់​នា​ពេល​កន្លង់​ទៅ​ឥលូវ​នេះ​គឺ​បាន​ធូរស្រាល​ហើយ​ចំពោះ​គណៈកម្មការ​ស្នាក់នៅ​ ហូប​ចុក​ និង​ដឹកជញ្ជូន​តាម​រយៈ​កិច្ចប្រជុំ​ម្សិលមិញ​នេះ។​ ចំណុច​ដែល​អស់​កង្វល់​នោះ​ទី១​ ផែនការ​ A ​ដែល​បាន​ដាក់​នេះ​ត្រូវ​បាន​យក​មក​អនុវត្តន៍​ ដូចជា​នៅ​ពេល​នេះ​តម្រូវ​ការ​គ្រែ​ ៥០០០​ សម្រាប់​អត្តពលិក​នៅ​ស៊ីហ្គេម​ មាន​គ្រប់គ្រាន់​ហើយ។​

ទិដ្ឋភាពម្សិលមិញ

ចំណុច​ទី២​ ចំពោះ​ការ​រត់​ភ្លើង​គប់​ក៏​មាន​ភាព​ជាក់លាក់​ផង​ដែរ​ ទាំង​ពេលវេលា​ និង​សកម្មភាព​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ពី​ចំណុច​នានា​នៅ​កម្ពុជា​ក៏​បាន​បង្ហាញ​ឡើង​ដូច​គ្នា។​ ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ CAMSOC​ អស់​កង្វល់​អ្វី​ដែល​ព្រួយបារម្ភ​នៅ​ពេល​កន្លង​ទៅ​នេះ។​

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ CAMSOC​ បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​នៅ​ NOCC ​ជា​មួយ​គណៈកម្មការ​ស្នាក់នៅ​ ហូប​ចុក​ និង​ដឹកជញ្ជូន។​ កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ ដែល​នេះ​ជា​លើក​ដំបូង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់