• 2022-08-07 06:18:37
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ហ៊ុន ម៉ានី​ នឹង​កាន់​ទង់​អាស៊ាន​ប៉ារ៉ាហ្គេម​ដោយ​ផ្ទាល់​មក​កម្ពុជា​ល្ងាច​នេះ​

  • 2022-08-07 06:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​អស់​ ៨ថ្ងៃ​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី ​​ប្រតិភូ​ កីឡាករ​ កីឡា​ការិនី​ នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​នេះ​ហើយ​ ខណៈ​ដែល​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ នឹង​នាំ​យក​ទង់​ប៉ារ៉ាហ្គេម​ មក​ជា​មួយ​ផង​ដែរ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ប៉ារ៉ា​ហ្គេម​ឆ្នាំ​ក្រោយ។​

ឯកឧត្ដម ហ៊ុន ម៉ានី​ ពេល​ទទួល​ទង់

នា​ឱកាស​បិទ​ការប្រកួតកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ លើកទី១១ ​នៅ​ទីក្រុង​សូឡូ​ ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោម​អធិបតីភាព​លោក​ប្រធានាធិបតី​ ចូកូ​ វីដូដូ​ (Joko Widodo)​ គណៈ​ប្រតិភូ​ប៉ារ៉ាឡាំពិក​កម្ពុជា​ ដឹកនាំ​ដោយ​ឯកឧត្តម​ ហ៊ុន ម៉ានី ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​បាន​អញ្ជើញ​ទៅ​ទទួល​ទង់អាស៊ាន​ប៉ារ៉ាហ្គេម​ ពី​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី។​ តាម​រយៈពិធី​ គឺ​បាន​ប្រកាស​ជា​ឱឡារិក​ថា​ កម្ពុជា​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២​ ចាប់​ពី​ពេល​នេះ​តទៅ។​

ឯកឧត្ដម ហ៊ុន ម៉ានី​ ពេល​ទទួល​ទង់

គណៈប្រតិភូកម្ពុជានឹងធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនារសៀលថ្ងៃទី៧ ខែសីហា ជា​មួយ​នឹង​ការ​ដង្ហែ​ទង់​ពី​ប្រទេសឥណ្ឌូណេស៊ី​ ដើម្បី​ប្រគល់​ជូន​សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម CAMSOC នៅអាកាសយានដ្ឋានភ្នំពេញ។ បន្ទាប់ពីពិធីប្រគល់ ក៏នឹងមានការដង្ហែទង់អាស៊ានប៉ារ៉ាហ្គេម និងម្ចាស់មេដាយនៅតាមដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញផងដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់