/62eb275c9d33d_1659578160_medium.jpg)
- 2022-08-04 02:01:56
- កីឡាផ្សេងៗ
ការប្រកួត LUX98-POOL 9-BALL OPEN 2022 ដ៏ធំមិនធ្លាប់មាននៅកម្ពុជាចាប់បើកឲ្យចុះឈ្មោះ
- 2022-08-04 02:01:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួត LUX98-POOL 9-BALL OPEN 2022 ដ៏ធំមិនធ្លាប់មាននៅកម្ពុជាចាប់បើកឲ្យចុះឈ្មោះ
ចន្លោះមិនឃើញ
ការប្រកួតព្រឹត្តិការណ៍ LUX98-POOL 9-BALL OPEN 2022 លើកទី១ និងដ៏ធំមិនធ្លាប់មាននៅកម្ពុជាបានបើកប្រកាសឲ្យចុះឈ្មោះប្រកួតហើយ ដែលព្រឹត្តិការណ៍នេះបើកធំទូលាយឲ្យមហាជនទាំងអស់នៅកម្ពុជាចុះឈ្មោះប្រកួតរួមទាំងបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ។
កម្មវិធីប្រកួតនឹងរៀបចំឡើងនៅថ្ងៃទី១៣ និង១៤ ខែសីហា ខាងមុខនេះនៅក្លឹបស្នូកឃ័រ LUX 98 សាខាច្បារអំពៅ។ សម្រាប់ពាក្យចូលរួមប្រកួតព្រឹត្តិការណ៍នេះមាននៅក្លឹបខាងលើ ឬអាចទាក់ទងតាមរយៈ Page ផ្លូវការក្លឹប Lux98 Billiardឬតាមរយៈលេខទូរសព្ទ 088 889 9678 ។
ទាក់ទងការរៀបចំការប្រកួតនេះលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រ កម្ពុជាបានលើកឡើងថា វាជាកម្មវិធីមួយដ៏ធំនៅកម្ពុជាដែលមិនធ្លាប់មានពីមុនមក ព្រោះលើកនេះមានការបើកចំហឲ្យប្រជាជនបរទេសដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាអាចចូលរួមប្រកួតបាន។ អ្វីដែលធ្វើឲ្យលោកមានការពេញចិត្តចំពោះការរៀបចំការប្រកួតនេះខ្លាំង ដោយសារទីតាំងនៃការរៀបចំរបស់ក្លឹប LUX 98 មានពេញលេញសក្ដិសមជាក្លឹបដែលមានស្តង់ដារអន្តរជាតិ មួយវិញទៀត ការប្រកួត POOL 9 BALL ជាកម្មវិធីមួយក្នុងចំណោម២ ដែលសហព័ន្ធបានដាក់បញ្ចូលរួចហើយក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកអគ្គលេខាធិការពិតជាពេញចិត្ត និងចូលរួមលើកទឹកចិត្តខ្ពស់ឲ្យមហាជនទាំងអស់បានចូលរួម ព្រោះជាការតេស្តសមត្ថភាពមួយ ដើម្បីងាយស្រួលឲ្យសហព័ន្ធអាចសំឡឹងឃើញអ្នកដែលមានទេពកោសល្យយកមកបណ្ដុះបណ្ដាលបន្ថែម ដើម្បីអាចទទួលបានឱកាសចូលជម្រើសជាតិផងដែរ។ លោកក៏លើកទឹកចិត្តឲ្យបណ្ដាក្លឹបកីឡាប៊ីយ៉ា និងស្នូកឃ័រ នៅក្នុងរាជធានី-ខេត្តទាំងអស់សូមមេត្តាចូលរួមជួយគ្នាក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានោះដែរកញ្ញា ហេង ចាង អ្នកតំណាងរបស់ក្លឹបក៏បានចូលរួមលើកឡើងដែរថា នេះជាការចូលរួមលើកស្ទួយវិស័យកីឡានេះជាលើកទី១ កញ្ញាសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើន។ បើសិនជាកម្មវិធីនេះបានជោគជ័យ និងមានការចូលរួមប្រកួតច្រើនកញ្ញាសន្យាថា នឹងបង្កើតវារាល់ឆ្នាំ មួយទៀត ក៏គ្រោង នឹងបង្កើតការប្រកួតព្រឹត្តិការណ៍ប្រកួត (ការ៉ុម) បន្ថែមទៀត ព្រោះថាបច្ចុប្បន្នកម្ពុជាក៏មានកីឡាការិនី ស្រួង ភាវី ដែលជាជើងខ្លាំងរបស់កម្ពុជាមួយរួបអាចលេងកីឡានេះបានយ៉ាងល្អ។
ការប្រកួតនេះគឺជាការប្រកួតចាញ់ធ្លាក់ តាំងពីជុំដំបូងរហូតដល់រកជើងឯកឃើញ ហើយអ្នកដែលឈ្នះពីលេខ១ ដល់លេខ៣ ទទួលប្រាក់រង្វាន់ជាទីគាប់ចិត្ត និងមេដាយ ហើយអ្វីដែលពិសេសអ្នកឈ្នះជយលាភីក៏ទទួលបានឱកាសក្លាយជាកីឡាករតំណាងឲ្យក្លឹប LUX 98 ដើម្បីមានឈ្មោះចូលរួមប្រកួតកីឡាជាតិផងដែរ៕