• 2022-08-03 08:22:26
  • កីឡា​ផ្សេង​ៗ

ឈ្នះ​មេដាយ​៣៣គ្រឿង​ធ្វើ​ឲ្យ​កីឡា​នគរបាល​កម្ពុជា​ឈរ​លេខ​១៥​ ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល​ពិភពលោក​លើកទី១៩ ​

  • 2022-08-03 08:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​នគរបាល​ និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក​លើកទី១៩ ​ធ្វើ​ឡើង​ប្រទេស​ហូឡង់​ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៣៣​គ្រឿង​ និង​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ១៥​ ចំណោម ៧០​ប្រទេស​ចូលរួម។​

ទិដ្ឋភាពម្សិលមិញ

ជ័យជម្នះ​យ៉ាងត្រចៈត្រចង់​មេដាយ​សរុប​៣៣គ្រឿង​នេះ​គឺ​ឈ្នះ​លើប្រភេទ​កីឡា​ ជូជឺតស៊ូ​ មាស១​ ប្រាក់៣​ សំរឹទ្ធ១​ ចំបាប់​ ឈ្នះមាស៣​ ប្រាក់១​ សំរឹទ្ធ​២​ យូដូ​ សំរឹទ្ធ​៣​ វាយ​កូន​ឃ្លី​លើ​តុ​ សំរឹទ្ធ១​ ការ៉ាតេ​ មាស១​ ប្រាក់២​ សំរឹទ្ធ​២​ វាយ​សី​ ប្រាក់១​ សំរឺទ្ធ១​ តេក្វាន់ដូ​ WT​ មាស​៣​ ចំបាប់​កាច់ដៃ​ មាស៦​ ប្រាក់១​ លើក​ទម្ងន់​ មាស១។​

ទិដ្ឋភាពម្សិលមិញ

ម្សិលមិញ​នេះ​ដែរ​អត្តពលិក​នគរបាល​កម្ពុជា​ និង​ប្រតិភូ​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​ ខណៈ​មាន​ការ​ទទួល​យ៉ាង​កក់ក្ដៅ​ និង​ពិធី​ដង្ហែ​យ៉ាង​អធិកអធម​ពី​ថ្នាក់​ដឹកនាំ។​ ជា​មួយ​គ្នា​នេះ​ដែរ​សម្ដេច​ក្រឡាហោម​ ស​ ខេង​ និង​ឯកឧត្ដម​ នេត សាវឿន​ បាន​បង្ហោះ​អបអរសាទរ​ និង​លើក​ទឹកចិត្ត​លើ​បណ្ដាញ​សង្គម​ផង​ដែរ។​

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​នគរបាល​ និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក​លើកទី១៩ ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ហូឡង់​ នេះ​គឺ​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ៣១​ ខែ​កក្កដា​ ឆ្នាំ​២០២២៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់