• 2022-08-03 02:38:58
  • កីឡា​ផ្សេង​ៗ

​គិត​ត្រឹម​ព្រឹក​នេះ​កម្ពុជា​ក្ដាប់​មេដាយ​សរុប​បាន​ចំនួន ១៣ ​គ្រឿង​​ពី​អាស៊ាន​ប៉ារ៉ាហ្គេម​

  • 2022-08-03 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០២២ នេះ​ក្រុម​កីឡាករ​-កីឡា​ការិនី​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ១៣​ គ្រឿង​ហើយ​ ដោយ​ក្នុង​នោះ​មេដាយ​មាស​ចំនួន​៣​គ្រឿង ប្រាក់ ៦ និង​សំរឹទ្ធ​៤ គ្រឿង​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​​លើក​ទី​១១​ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។

មេដាយមាស​មាន​៖​

១​​-​ក្រុម​កីឡា​ការិនី​បាល់​បោះ​ជិះរទេះ​ វិញ្ញាសា​ ៣​នាក់​ទល់​៣​នាក់​

២-​កីឡា​ការិនី​អត្តពលកម្ម វ៉ិត ចន្ថា វិញ្ញាសា​លោត​ចម្ងាយ

៣-កីឡាការិនីប៊ូស្យា សន សាល

មេដាយ​ប្រាក់​មាន​៖​

១-កីឡាករហែលទឹក ខូយ កុយ វិញ្ញាសាហែលកង្ហែប ១០០ម៉ែត្រ

​២-កីឡាករប្រណាំងរទេះ ហៀ ហុក ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ

៣- កីឡាករប្រណាំងរទេះ វ៉ាន់ វុន ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ

៤- កីឡាការិនី វ៉ិត ចន្ថា ១គ្រឿង វិញ្ញាសារត់២០០ម៉ែត្រ

សរុប​៦​គ្រឿង​មេដាយ​ប្រាក់​

សម្រាប់​មេដាយ​សំរឹទ្ធ​៖​

១- កីឡាករហែលទឹក យ៉ាវ វណ្ណ: ១គ្រឿង វិញ្ញាសា១០០ម៉ែត្រ

២-កីឡាករប្រណាំងរទេះ ឈន់ ពន់ ១គ្រឿង វិញ្ញាសា២០០ម៉ែត្រ

៣-កីឡាករ ឯក ញាណ​សមុទ្រ និង​កីឡាករ ពៅ ណុច ១គ្រឿង វិញ្ញាសា វាយ​គូក្រុម

៤-កីឡាករ​អុក ជា ស៊ី ដេត និងប៉ែតរ័ត្នទីណា ១គ្រឿង វិញ្ញាសា​ក្រុម ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់