- 2022-07-28 08:23:47
- កីឡាផ្សេងៗ
សហព័ន្ធកីឡារាំ៖ វគ្គបណ្ដុះបណ្ដាលចៅក្រមជាការរៀបចំសម្រាប់អ្នកបន្តវេននៅថ្ងៃមុខ
- 2022-07-28 08:23:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំ៖ វគ្គបណ្ដុះបណ្ដាលចៅក្រមជាការរៀបចំសម្រាប់អ្នកបន្តវេននៅថ្ងៃមុខ
ចន្លោះមិនឃើញ
សហព័ន្ធកីឡារាំកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រមកម្រិតមូលដ្ឋានកាលពីម្សិលមិញនេះនៅ NOCC ខណៈវគ្គនេះគឺមានសារសំខាន់ក្នុងការបន្តវេននៅថ្ងៃមុខ។
ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានឲ្យដឹងក្រោយបិទវគ្គបណ្ដុះបណ្ដាលម្សិលមិញនេះថា វគ្គចៅក្រមនេះមានសារសំខាន់ណាស់ ព្រោះជាការដុសខាត់សមត្ថភាពបន្ថែមចំណេះដឹងបង្កើនធនធាន។
សិក្ខាកាមដែលឆ្លងកាត់វគ្គនេះនៅថ្ងៃមុខនឹងក្លាយជាចៅក្រម ដែលនេះជាការត្រៀមខ្លួនបានល្អសម្រាប់ស្នង ឬបន្តវេនគ្រូ ចៅក្រមចាស់ៗផងដែរ។ ធម្មតាប្រសិនបើមានតែអ្នកកីឡា ប៉ុន្តែគ្មានអ្នកធ្វើចៅក្រមខ្លួនឯងក៏ពិបាកផងដែរ។
រំលឹកដែរថា សហព័ន្ធកីឡារាំ បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រមកម្រិតមូលដ្ឋាន រយៈពេល ៥ថ្ងៃនៅ NOCC ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកក្ដា ២០២២៕