• 2022-07-27 14:22:17
  • កីឡា​ផ្សេង​ៗ

វិញ្ញាសា​៣គីឡូម៉ែត្រ ម៉ារ៉ាតុង​ចក្រភព​ខ្មែរ កំពុង​បន្ត​រង់ចាំ​អ្នក​ចុះឈ្មោះ​ចូលរួម​

  • 2022-07-27 14:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ លើក​ទី៧​ ខែ​សីហា​ ២០២២​ ខាង​មុខ​នេះ​កំពុង​នៅ​បន្ត​ចុះឈ្មោះ​សម្រាប់​ចង់​ចូលរួម​រត់​លេង​កម្សាន្ត​លើ​វិញ្ញាសា​ ៣​គីឡូម៉ែត្រ។​

ទិដ្ឋភាពសន្និសីទ​ព្រឹកមិញ

លោក​ សែម​ ផល្លា​ អ្នក​រៀបចំ​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ លើក​ទី៧​ នៅ​ពេល​នេះ​គឺ​បន្ត​ចុះឈ្មោះ​ជូន​មហាជន​លើ​តែ​វិញ្ញាសា​ ៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ។​ ចំណែក​វិញ្ញាសា​ ៤២-២១-១០​ គីឡូម៉ែត្រ​គឺ​បិទ​បញ្ចប់​ហើយ​ ដោយ​សារ​តែ​សម្ភារ​ក៏​ដូច​ជា​មេដាយ​បាន​រៀបចំ​រួចរាល់​ជា​ស្រេច​តាម​ការ​ចុះឈ្មោះ។​

យ៉ាងណា​ប្រសិន​មហាជន​ចង់​ចូលរួម​រត់​កម្សាន្ត​លក្ខណ​គ្រួសារ​ និង​ចង់​ទស្សនា​ទិដ្ឋភាព​ស្រស់​ស្អាត​ វាលស្រែ​ ប្រាសាទ​នានា​នៅ​ថ្ងៃ​ទិវា​រត់​ប្រណាំង​នោះ​ក៏​អាច​ចុះឈ្មោះ​លេង​វិញ្ញាសា​ ៣​គីឡូម៉ែត្រ​ផង​ដែរ។​

ទិដ្ឋភាពសន្និសីទ​ព្រឹកមិញ

រំលឹក​ដែរ​ថា​ ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ លើក​ទី៧​ នៅ​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​សីហា​ ឆ្នាំ​២០២២​ នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប​ មុខ​ប្រាសាទ​អង្គរវត្ត។​ មក​ដល់​ពេល​នេះ​អ្នក​ចុះឈ្មោះ​ប្រហែល​ជាង​ ២០០០​នាក់​ហើយ។​ ព្រឹត្តិការណ៍​នេះ​ដែរ​ក៏​ជា​កិច្ចការ​សប្បុរសធម៍​ប្រមូលថវិកា​ជួយ​មុន្ទីរពេទ្យ​ អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា។​ ប្រសិន​ចង់​ចុះឈ្មោះ​អាច​ទាក់ទង​ទៅ​កាន់​ Cambodia Events Organizer ។ Mobile: (855)23-213 525  Mobile:(855)15 213 525 | (855)69 213 525៕​

រូបរត់កន្លងទៅនៅសៀមរាប

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី