• 2022-07-25 03:51:52
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ៖​ ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជា​ចលនា​បំផុស​ទឹកចិត្ត​ដល់​មហាជន​

  • 2022-07-25 03:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ថា​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ នេះ​គឺ​ជា​ចលនា​មួយ​មាន​សារសំខាន់​ដល់​ការ​បំផុស​ទឹកចិត្ត​មហាជន​ឲ្យ​ស្រឡាញ់​ និង​ចូលចិត្ត​ប្រភេទ​កីឡា​នេះ។​

រូបភាព CAMSOC

ឯកឧត្ដម​ គៀត​ ច័ន្ធថារិទ្ធ ​ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​គឺ​ថ្លែង​អំណរគុណ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដែល​បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ឡើងដែល​ក្នុង​គោល​បំណង​បំផុស​ទឹកចិត្ត​មហាជន​ឲ្យ​ស្រឡាញ់​ចូលចិត្ត​ និង​ចាប់​ផ្ដើម​លេង​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ។​

រូបភាព CAMSOC

ទន្ទឹមនិង​នេះ​ដែរ​ក៏​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​ ពង្រឹង​លក្ខណៈ​បច្ចេកទេស​ដល់​កីឡាករ​ កីឡា​ការិនី​ផង​ដែរ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ការ​ប្រកួត​នេះ​ដែរ​ធ្វើ​ឲ្យ​គណៈកម្មការ​ទទួល​បាន​បទ​ពិសោធ​ល្អៗ​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ពេល​ដឹកនាំ​ការ​ប្រកួត​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ដោយ​សារ​តែ​ជំងឺ​កូវីដ​ ១៩​ ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ នៅ​ឆ្នាំ​២០២១​ ត្រូវ​ពន្យាពេល​រហូត​មក​ដល់​ពេល​នេះ​ទើប​បាន​រៀបចំ។​ សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ នេះ​ឡើង​មាន​រយៈពេល​ ៤ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២២​ ខែ​កក្កដា​ ឆ្នាំ​២០២២​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

រូបភាព CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី