• 2022-07-19 07:05:43
  • កីឡា​ផ្សេង​ៗ

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ នឹង​បន្ត​ជួយ​ជ្រោមជ្រែង​តេក្វាន់ដូ​ WT​ ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បន្ថែម​ស៊ីហ្គេម​ ២០២៣​

  • 2022-07-19 07:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ នឹង​បន្ត​ខំប្រឹងប្រែង​ជំរុញ​ក៏​ដូច​ជា​ជ្រោមជ្រែង​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​ស៊ីហ្គេម​ កម្ពុជា​ជា​ម្ចាស់ផ្ទះ​ ២០២៣។​

ទិដ្ឋភាពសម្ដែងពេលបិទកម្មវិធី

ឯកឧត្ដម​ Park Heung Kyeong​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ពាន​​រង្វាន់​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ Best Of The Best 2022​ នេះ​គឺ​ជា​ការ​អបអរ​គោរព​ខួប​លើក​ទី២៥​ ចំណង​ភាព​កូរ៉េ​ កម្ពុជា​ផង​ដែរ។​

តំណាង​ស្ថានទូត​កូរ៉េ​ខាង​លើ​នេះ​ក៏​សូម​អបអរ​ចំពោះ​ជោគជ័យ​របស់​ក្រុម​តេក្វាន់ដូ​កម្ពុជា​ ដែល​ឈ្នះ​មេដាយ​៥គ្រឿង​នៅ​ស៊ីហ្គេម​ វៀតណាម​ថ្មីៗ​នេះ។​ ជា​មួយ​គ្នា​នេះ​ដែរ​ស្ថានទូត​នឹង​បន្ត​ជួយ​កម្ពុជា​លើ​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ឆ្ពោះ​ទៅ​រក​មេដាយ​ ឬ​ភាព​ជ័យជម្នះ​បន្ថែម​ទៀត​នៅ​ស៊ីហ្គេម​ កម្ពុជា។​

ទិដ្ឋភាពបិទកម្មវិធី

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ពាន​​រង្វាន់​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ Best Of The Best 2022 នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៥-១៦​ ខែ​កក្កដា​ ២០២២​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ១៤១នាក់​ និង​ត្រូវ​ជា​ ២២​ក្លឹប​ផ្សេងៗ​គ្នា៕​

ទិដ្ឋភាពបិទកម្មវិធី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់