• 2022-07-12 06:22:38
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​តេក្វាន់ដូ​ WT ​បើក​ក្លឹប​ថ្មី​នៅ​វិទ្យាល័យ​សេរីភាព​ក្រុង​តាខ្មៅ​ បំផុស​ការ​ហ្វឹកហាត់​ឲ្យ​កាន់តែ​ខ្លាំង​

  • 2022-07-12 06:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​តេក្វាន់ដូ​ WT​ បាន​ពង្រីក​ផ្សព្វផ្សាយ​បន្ថែម​តាម​រយៈ​ការ​បង្កើត​ក្លឹប​ថ្មីមួយ​ទៀត​ហើយ​នៅ​វិទ្យាល័យ​សេរីភាព​ ក្រុង​តាខ្មៅ​ ក្នុង​គោលបំណង​បំផុស​ដល់​សិស្សានុសិស្ស​ទីនោះ​បាន​ហ្វឹកហាត់​កីឡាក្បាច់គុន​មួយ​នេះ។​

រូបភាពផ្ដល់ជូន

អគ្គលេខាធិការ​សហព័ន្ធ​លោក​ ជ្រិន​ សុធា​ បាន​ឲ្យ​ដឹង​ថា​ ស្រប​តាម​អនុសាសន៍​របស់​ប្រធាន​សហព័ន្ធ​ឯកឧត្តម​ ហង់​ ជួនណារ៉ុន​ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​ពង្រីក​ក៏​ដូច​ជា​បង្កើន​ក្លឹប​ឲ្យ​បាន​ច្រើន​មិន​ថា​ទីក្រុង​ ឬ​ជនបទ​នោះ​ទេ។​ ដូច្នេះ​ហើយ​សហព័ន្ធ​តែងតែ​ជំរុញ​ និង​បង្កើន​ក្លឹប​ហ្វឹកហាត់​ជា​បន្តបន្ទាប់​កន្លង​មក។​

រូបភាពផ្ដល់ជូន

លោក​ ជ្រិន​ សុធា​ បន្ថែម​ទៀត​ថា​ ការ​បង្កើត​ក្លឹប​នៅ​វិទ្យាល័យ​សេរីភាព​នេះ​គឺ​នឹង​ជំរុញ​ដល់​សិស្សានុសិស្ស​បាន​ចូល​ហ្វឹកហាត់​ និង​យល់​ដឹង​បន្ថែម​អំពី​ក្បាច់គុន​មួយ​នេះ។​ ការ​ហ្វឹកហាត់​តេក្វាន់ដូ​នេះ​គឺ​មាន​សារប្រយោជន៍​ច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ត​ សុខភាព​ផ្លូវកាយ​ និង​មាន​រាងកាយ​រឹងមាំ​ រហ័សរហួន​ទៀត​ផង​ ដូច្នេះ​វា​ផ្ដល់​គុណសម្បត្តិ​ច្រើន​ពិសេស​យុវជន​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ក្លឹប​តេក្វាន់​ដូ​ WT ​ថ្មី​ដែល​ទើប​បង្កើត​នេះ​គឺ​នៅ​ក្នុង​វិទ្យាល័យ​សេរីភាព​ផ្ទាល់​តែ​ម្ដង។​ ពិធី​បើក​ជា​ផ្លូវ​ការ​នេះ​គឺ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់