• 2022-07-11 04:53:36
  • កីឡា​ផ្សេង​ៗ

សម្ដេច​តេជោ​ ​ដាក់​ចេញ​​អនុសាសន៍​ស្នើ​​ក្រសួង​អប់រំ​​ពន្យារពេល​វិស្សមកាល​តូច​​​អំឡុង​ស៊ីហ្គេម​២០២៣​

  • 2022-07-11 04:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​ឱកាស​​​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ារ៉ា និង​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ថ្ងៃ​ចន្ទ ទី១១ ខែ​កក្កដា ឆ្នាំ២០២២កិច្ច ​​ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​​ដ៏​ដំ​​ជា​​ប្រវត្តិសាស្ត្រ​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​​ សម្ដេច​​អគ្គមហាសេនា​​បតី​​តេជោ​ ហ៊ុន​ សែន​​ នាយក​រដ្ឋ​មន្ត្រី​​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ និង​អនុសាសន៍​ចំនួន ៤ ក្នុង​នោះ​​ចំណុច​ទី​៣ នឹង​ស្នើ​ទៅ​កាន់​ក្រសួង​អប់រំ​យុវជន និង​កីឡា​​ឲ្យ​ពន្យារ​ពេល​​វិស្សមកាល​តូច​។ ​​​​

រូប CAMBODIA 2023

​ក្នុង​​ចំណុច​ទី​៣ សម្ដេច​តេជោ បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​ស្នើ​​ដល់​ក្រសួង​អប់រំ​​យុវជន​ និង​កីឡា ​​ពិនិត្យ​លទ្ធភាព​ ពន្យារពេល​វិស្សមកាល​តូច​​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ​រហូត​ដល់​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា ឆ្នាំ​២០២៣ ​ដើម្បី​​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ ​និស្សិត ចូល​រួម​បម្រើ​ការងារ​ស្ម័គ្រចិត្ត​ និង​ចូល​រួម​អបអរសាទរ​​ លើក​ទឹក​ចិត្ត​កីឡាករ កីឡា​ការិនី​ជាតិ​ និង​អន្តរជាតិ​»។

បន្ថែម​លើ​​គោលការណ៍​ខាង​លើ​សម្ដេច​ក៏​​បាន​បន្ថែម​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រៀបចំ​ស៊ីហ្គេម​នៅ​កម្ពុជា ឆ្នាំ​២០២៣ ទទួល​បាន​ជោគជ័យ​​ខ្ពស់​៖

១-​គណៈ​កម្មការ​ជាតិ​រៀបចំ​​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន ប៉ារ៉ា​ហ្គេម ​ឆ្នាំ​២០២៣ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​​គ្រប់​មុខសញ្ញា គ្រប់​គ្រង​ព្រឹត្តិការណ៍​សំខាន់​ៗ​ឲ្យ​បាន​រួចរាល់​​​ និង​ទាន់​ពេល​វេលា​ ពិសេស​ការងារ​​ ដែល​ត្រូវ​ការ​ពេល​យូរ​ ត្រូវ​ចាប់​ផ្ដើម​ពី​ពេល​នេះ​តទៅ ដូច​ជា​ការ​ជួសជុល​​កំណែលម្អ​​ទីលាន​ប្រកួត ​រៀបចំ​​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិទ្យា JMS ​ការ​រៀបចំ​ពិធី​បើក​ និង​ពិធី​បិទ​​ ព្រម​ទាំង​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​ ​ហូបចុក​ និង​ដឹក​ជញ្ជូន​ជា​ដើម​។ ជា​មួយ​នេះ​ត្រូវ​​​​​ជំរុញ​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត​ ​​ក្នុង​​ការ​អភិរក្ស​​ កម្រិត​​​បច្ចេកទេស​កីឡា រួម​ទាំង​កីឡា​ល្បុក្កតោ​ខ្មែរ​​​ និង​កីឡា​យុទ្ធ​គុន​ ឥណ្ឌូណេស៊ី ​ដែល​មាន​ឈ្មោះ​ថា ស៊ីឡា ដែល​​ទទួល​បាន​​​ការ​ឯកភាព​ជួយ​ពី​​ឯកឧត្ដម​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​​នៃ​ប្រទេស​ ឥណ្ឌូណេស៊ី ​និង​កីឡា​​ យូដូ ​ពី​អតីត​ឯក​ឧត្ដ​ម​​អគ្គរដ្ឋទូត​ជប៉ុន​។ ​​​​​​​​​​

២-​​​អំពាវនាវ​​សាជាថ្មី​ដល់​​ប្រពន្ធ​ផ្សព្វផ្សាយ ​រដ្ឋ​​ និង​​ឯកជន​ ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ ​និង​យុទ្ធនាការ​លាង​សម្អាត​ផ្ទះ ​និង​សង្គម​យើង​ តាម​រយៈ​យុទ្ធនាការ​​ប្រជាជន​ម្នាក់​ លេង​កីឡា​មួយ​មុខ​​យ៉ាង​តិច​ប្រចាំ​ជីវិត​ កម្ពុជា​ស្អាត បដិសណ្ឋារកិច្ច​ល្អ សេវា​ល្អ កម្ពុជា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​កាត់​បន្ថយ​ឥទ្ធិពល​គ្រឿងញៀន​ និង​កីឡា​រស់​ក្នុង​​​សន្តិភាព​ ឲ្យ​បាន​ផុលផុស​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។
​​​​​​​

៣-​​​អំពាវនាវ​បណ្ដា​ប្រទេស​​​សមាជិក​ស៊ីហ្គេម និង ​អាស៊ាន​ ប៉ារ៉ាហ្គេម​ មេត្តា​ផ្ដល់​នូវ​ការ​គាំទ្រ​​នូវ​គ្រប់​ទម្រង់​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង ​អាស៊ាន ប៉ារ៉ាហ្គេម​ ឲ្យ​ទទួល​បាន​​ជោគជ័យ​ខ្ពស់​​៕ ​ ​ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី