- 2022-07-07 07:56:48
- កីឡាផ្សេងៗ
លោក ប៊ុយ សុភ័ណ្ឌ៖ កំណើនសិស្សៗយល់ដឹងច្រើនពីស៊ីហ្គម ២០២៣ ដែលគ្រោងធ្វើនៅកម្ពុជា
- 2022-07-07 07:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ប៊ុយ សុភ័ណ្ឌ៖ កំណើនសិស្សៗយល់ដឹងច្រើនពីស៊ីហ្គម ២០២៣ ដែលគ្រោងធ្វើនៅកម្ពុជា
ចន្លោះមិនឃើញ
លោក ប៊ុយ សុភ័ណ្ធ ទីប្រឹក្សារបស់ NOCC បានឲ្យដឹងថា ការពង្រីកផ្សព្វផ្សាយដោយផ្ទាល់អំពីចលនាអូឡាំពិកព្រឹកមិញនេះគឺធ្វើឡើងនៅវិទ្យាល័យ ទួលស្វាយព្រៃ ខណៈសិស្សៗមានការយល់ដឹងច្រើនពីស៊ីហ្គេម។
ទីប្រឹក្សារបស់ NOCC បានឲ្យដឹងថា ការពង្រីកផ្សព្វផ្សាយ និងបញ្ជ្រាបដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ នេះគឺព្រឹកមិញនេះបានមកដល់វិទ្យាល័យ ទួលស្វាយព្រៃ ដែលមានសិស្សចូលរួមប្រហែល ៥០នាក់។ លោកមើលឃើញថាសិស្សៗនៅវិទ្យាល័យខាងលើនេះគឺមានការយល់ដឹងច្រើនអំពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
មិនត្រឹមតែប៉ុណ្ណេះពួកគេរីករាយក្នុងការចូលរួមផ្សព្វផ្សាយបន្តដល់មហាជន និងត្រៀមខ្លួនស្ម័គ្រជួយសម្រួលកិច្ចការនានាដែលក្រសួងអប់រំ និងគណៈកម្មការជាតិអូឡាំពិក (NOCC) ត្រូវការផងដែរ។
រំលឹកដែរថា កម្មវិធីផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក និងដំណើរឆ្ពោះទៅស៊ីហ្គេម ព្រឹកមិញនេះគឺធ្វើឡើងរយៈពេលមួយព្រឹកនៅវិទ្យាល័យ ទួលស្វាយព្រៃ៕