• 2022-07-05 01:00:00
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វាយសី៖​ ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ជា​ឱកាស​សម្រាប់​គណៈកម្មការ​ និង​កីឡាករ​ត្រៀម​ខ្លួន​បណ្ដើរៗ​មុន​ស៊ីហ្គេម​

  • 2022-07-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​ ថា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ដែល​បញ្ចប់​ទៅ​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ និង​កីឡាករ​បាន​ហាត់​សម​ត្រៀម​ខ្លួន​ជា​បណ្ដើរៗ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣។​

រូបភាព CAMSOC

ឯកឧត្ដម​ លី​ កុសល​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ នេះ​គឺ​ត្រូវ​ពន្យារពេល​រហូត​មក​ដល់​ពេល​នេះ​ទើប​បាន​រៀបចំ​ដោយ​សារ​តែ​បញ្ហា​ជំងឺកូវីដ​ ដូច​បាន​ឃើញ​ស្រាប់។​

រូបភាព CAMSOC

យ៉ាងណា​ការ​រៀបចំ​ក៏​បាន​ធ្វើ​រួចរាល់​ផង​ដែរ​កាល​ពី​ព្រឹក​ម្សិលមិញ​នៅ​ក្នុង​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំពោះ​កម្មវិធី​នេះ​ដែរ​គឺ​ពិត​ណាស់​មាន​សារសំខាន់​តែ​ម្ដង​ ពោល​ទាំង​មន្ត្រី​គណៈកម្មការ​ដើម្បី​បាន​បទ​ពិសោធ​ក្នុង​កិច្ច​ការងារ​នេះ​ឲ្យ​ស្ទាត់​ជំនាញ។​ កីឡាករ​ កីឡា​ការិនី​ក៏​ដូច​គ្នា​ផង​ដែរ​ ពោល​បាន​ចូលរួម​គឺ​បាន​សាកល្បង​សមត្ថភាព​ វាស់​ស្ទង់​ភាព​ខ្លាំង​ ចំណុច​ខ្វះខាត​ និង​សន្សំ​បទ​ពិសោធ​ដើម្បី​ជា​ការ​ត្រៀម​នៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ជា​ម្ចាស់ផ្ទះ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​សហព័ន្ធ​កីឡា​វាយ​សី​ នេះ​ធ្វើ​ឡើង​រយៈពេល​៣​ គឺ​ចាប់​ពី​ថ្ងៃ​ទី២​ ខែ​កក្កដា​ មក​ម្ល៉េះ។​ ក្លឹប​ចូលរួម​សរុប​ ១៦​ និង​ត្រូវ​ជា​ ១៦៤នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់