- 2022-07-01 10:10:51
- កីឡាផ្សេងៗ
តំណាងក្រសួងអប់រំ៖ អ្នកឈ្នះមេដាយសូមបន្តប្រឹងប្រឹងប្រែងហ្វឹកហាត់ទៀត
- 2022-07-01 10:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាងក្រសួងអប់រំ៖ អ្នកឈ្នះមេដាយសូមបន្តប្រឹងប្រឹងប្រែងហ្វឹកហាត់ទៀត
ចន្លោះមិនឃើញ
ឯកឧត្ដម ព្រំ ប៊ុនយី តំណាងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមក្នុងពិធីបិទការប្រកួតវាយកូនឃ្លីលើតុ សិស្សឧត្ដមសិក្សា ថាអ្នកដែលឈ្នះមេដាយហើយក៏ត្រូវតែបន្តប្រឹងប្រែងទៀតដើម្បីត្រៀមការប្រកួតជាច្រើនពេលខាងមុខ។
តំណាងក្រសួងអប់រំ យុវជន និងកីឡា ខាងលើនេះបានលើកឡើងថា ការប្រកួតនៅមានច្រើនទៀត ទាំងជាតិ និងអន្តរជាតិ ដូច្នេះអ្នកដែលឈ្នះមេដាយក្នុងកម្មវិធីសិស្សឧត្ដមសិក្សានេះមិនត្រូវធ្វេសប្រហែសក្នុងការហ្វឹកហាត់ និងខំប្រឹងបន្តទៀត។
ចំពោះអ្នកដែលមិនទាន់ឈ្នះក្នុងឱកាសនេះក៏ត្រូវប្រឹងប្រែងដូចគ្នា ឥលូវមិនទាន់ឈ្នះ ប៉ុន្តែការប្រកួតក្រោយៗទៀតអាចនឹងឈ្នះវិញ។ ការប្រកួតនៅមានច្រើនកម្មវិធីទៀតពេលខាងមុខនេះ ម្នាក់ៗត្រូវតែបន្តប្រឹងប្រែងដើម្បីសង្វៀនរកជ័យជម្នះពិសេសនៅស៊ីហ្គេម ២០២៣។
រលឹកដែរថា ការប្រកួតកីឡាសិស្សឧត្ដមសិក្សា លើកទី១ ឆ្នាំ២០២២ នេះបានបិទបញ្ចប់ទៅហើយកាលពីថ្ងៃទី២៩ ខែមិថុនា។ ក្នុងចំណោម ១២ប្រភេទកីឡាដែលប្រកួតនេះក៏មានប្រភេទកីឡាវាយកូនឃ្លីលើតុផងដែរ៕