• 2022-06-23 07:33:29
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ហង់​ ជួនណារ៉ុន៖​ ក្រសួង​អប់រំ​លើក​ទឹកចិត្ត​ដល់​សិស្ស​និស្សិត​លេង​កីឡា​ឲ្យ​បាន​ច្រើន​

  • 2022-06-23 07:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ហង់​ ជួនណារ៉ុន​ ម្សិលមិញ​នេះ​ថ្លែង​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ការ​ប្រកួត​សិស្ស​ឧត្ដម​សិក្សា​គឺ​ក្រសួង​អប់រំ​បន្ត​លើក​ទឹកចិត្ត​ដល់​សិស្សៗ​ទាំង​អស់​ឲ្យ​ចូលរួម​សកម្មភាព​កីឡា​ ឬ​លេង​កីឡា​ឲ្យ​បាន​ច្រើន។​

ឯកឧត្ដម​ ហង់​ ជួនណារ៉ុន (រូបភាពអគ្គនាយដ្ឋាន)

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​អប់រំ​តែងតែ​ជំរុញ​លើក​ទឹកចិត្ត​ដល់​សិស្ស​និស្សិត​ឲ្យ​បាន​លេង​កីឡា​ ឲ្យ​បាន​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ជា​បន្តបន្ទាប់។​ ការ​លេង​កីឡា​នេះ​គឺ​ជួយ​ដល់​សុខភាព​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​លើ​សុខភាព​ និង​ចេះ​សាមគ្គី​គ្នា​ ចេះ​សហការ​គ្នា។​ ទាំង​នេះ​គឺ​ជា​ការ​លើក​កម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា​ និង​ជាការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ ផង​ដែរ។​

(រូបភាពអគ្គនាយដ្ឋាន)

ឯកឧត្ដម​ក៏​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ប្រឹងប្រែង​ពី​សំណាក់​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ​ និង​ឯកជន​ដែល​បាន​ជ្រោមជ្រែង​ និង​បំផុស​ចលនា​កីឡា​ដល់​សិស្ស​និស្សិត​ដូច​ជា​ការ​ចូលរួម​ប្រកួត​កម្មវិធី​សិស្ស​ឧត្ដម​សិក្សា​នេះ​ជា​ដើម។​

(រូបភាពអគ្គនាយដ្ឋាន)

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​កីឡា​សិស្ស​និស្សិត​ឧត្ដម​សិក្សា​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២១​ ដល់​ថ្ងៃ​ទី៣០​ ខែ​មិថុនា​ ឆ្នាំ​២០២២។​ កម្មវិធី​នេះ​ប្រកួត​លើ​១២​ ប្រភេទ​កីឡា​ និង​ត្រូវ​ជា​៨៨​វិញ្ញាសា​ សរុប​អ្នក​ចូលរួម​ ១៤៤៨​នាក់។​ ម្សិលមិញ​នេះ​គឺ​ឯកឧត្ដម​ ហង់​ ជួនណារ៉ុន​ បាន​ចូលរួម​ពិធី​បើក​ជា​ផ្លូវ​ការ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់