• 2022-06-22 07:09:27
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​វាយកូន​គោល​ បូកសរុប​ការងារ​ និង​រៀប​យុទ្ធសាស្ត្រ​តៀម​ស៊ីហ្គេម​ ២០២៣

  • 2022-06-22 07:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វាយ​កូន​គោក​ ព្រឹកមិញ​នេះ​បាន​ធ្វើ​សន្និបាត​បូកសរុប​ការងារ​ ២០២០-២០២១​ និង​លើក​ទិសដៅ​ យុទ្ធសាស្ត្រ​ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

រូបភាព CAMSOC

ឯកឧត្ដម​ ជា​ បូរ៉ា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​ដោយ​សារ​តែ​បញ្ហា​កូវីដ​គឺ​មាន​ការ​ខកខាន​ប្រជុំ​ និង​រៀបចំ​កម្មវិធី​សន្និបាត​បូកសរុប​ការងារ​ដែល​ត្រូវ​បន្លាយ​ពេល​មក​ដល់​ពេល​នេះ។​ យ៉ាងណា​ការងារ​មួយ​ចំនួន​ក៏​បន្ត​ធ្វើ​តាម​រយៈ​ Online ​ដែរ។​

តំណាង​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ព្រឹកមិញ​នេះ​គឺ​បាន​ទទួល​មតិយោបល់​ល្អ​ៗ​ច្រើន​ពីសំណាក់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ដើម្បី​រក​វិធី​សាស្ត្រ​ផ្សេងៗ​ឲ្យ​កីឡាករ​មាន​ភាព​រីកចម្រើន​បច្ចេកទេស​ជា​ដើម។​ មួយ​វិញ​ទៀត​ក៏​មាន​ការ​បង្ហាញ​ផ្លូវ​ទាក់ទង​ទៅ​និង​ការ​យក​កីឡាករ​មួយ​ជា​ប្រចាំ​ទីលាន​ដើម្បី​បាន​មើល​ថែ​ដិតដល់​ និងបង្កើតជា​កម្មវិធី​ប្រកួត​នានា។​

ឯកឧត្ដម​ ជា​ បូរ៉ា​

សហព័ន្ធ​កំពុងរៀបចំ​យុទ្ធសាស្ត្រ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដូច​ជា​រក​អ្នក​នៅ​ក្រៅ​ស្រុក​ដែល​មាន​ឈាមជ័រ​ខ្មែរ​ដើម្បី​ប្រកួត​តំណាង​ប្រទេស​ និង​ធ្វើ​យ៉ាងណា​ឲ្យ​កីឡាករ​អាចឈាន​ដល់​កម្រិត​មេដាយ​នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន

បញ្ជាក់​ដែរ​ថា​ សន្និបាត​បូកសរុប​ការងារ​ និង​លើក​ទិសដៅ​ឆ្នាំ​ថ្មី​របស់​សហព័ន្ធ​កីឡា​វាយ​កូន​គោល​គឺ​ធ្វើ​ឡើង​នៅ​ព្រឹកមិញ​ក្នុង​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។ ក្នុង​កិច្ចប្រជុំ​នេះ​មាន​តំណាង​សហព័ន្ធ​ឯកឧត្ដម​ ជា​ បូរ៉ា​ សមាជិក​ គ្រូ​ៗ​ កីឡា​ ចំណែក​ក្រសួង​អប់រំ​មាន​ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ រី​ឯ​ NOCC ​មាន​ឯកឧត្ដម​ វ៉ាត់​ ចំរើន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី