- 2022-06-22 02:49:04
- កីឡាផ្សេងៗ
កម្ពុជា នឹងប្រជុំស៊ីហ្គេមដែលប្រទេសអាស៊ានមកចូលរួមជាលើកទី២ នៅភ្នំពេញ
- 2022-06-22 02:49:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា នឹងប្រជុំស៊ីហ្គេមដែលប្រទេសអាស៊ានមកចូលរួមជាលើកទី២ នៅភ្នំពេញ
ចន្លោះមិនឃើញ
អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថាកម្ពុជា នឹងរៀបចំប្រជុំក្រុមប្រឹក្សាកីឡា (ស៊ីហ្គេម) ជាលើកទី២ នៅរាជធានីភ្នំពេញដែលមានបណ្ដាប្រទេសអាស៊ានចូលរួមដើម្បីសម្រេចប្រភេទកីឡាដែលត្រូវដាក់ជាផ្លូវការនៅស៊ីហ្គេម ២០២៣ ខាងមុខ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាគឺបានធ្វើរួចមួយដងហើយកាលពីអំឡុងដើមខែមេសា នៅឯខេត្តសៀមរាប។ ដោយឡែកកិច្ចប្រជុំលើកទី២ នេះនឹងធ្វើឡើងនៅរាជធានីភ្នំពេញ អំឡុងថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា ឆ្នាំ ២០២២ ជាថ្មីទៀត។
ក្នុងកិច្ចប្រជុំនេះគឺនឹងលើកជជែកអនុម័តចុងក្រោយអំពីប្រភេទកីឡាដែលត្រូវដាក់បញ្ចូលនៅស៊ីហ្គេម កម្ពុជាជាម្ចាស់ផ្ទះ ២០២៣។ នេះជាកិច្ចប្រជុំពិសេស និងសំខាន់ជាគន្លឹះដែលឲ្យប្រទេសសមាជិកគាំទ្រពេញទំហឹងចំពោះគោលដៅរបស់កម្ពុជាចង់បានដាក់ប៉ុន្មានប្រភេទកីឡា ប៉ុន្មានវិញ្ញាសា ចង់កែប្រែធម្មនុញ្ញកីឡាផ្សេងៗជាដើមសម្រេចនៅពេលនេះតែម្ដង។
ជាមួយគ្នានេះដែរកិច្ចប្រជុំនេះក៏មានការត្រួតពិនិត្យចំពោះហេដ្ឋារចនាសម្ព័ន្ធដែលត្រូវប្រើប្រាស់នៅស៊ីហ្គេមផងដែរ ដោយវាយតម្លៃត្រូវស្តង់ដារ ឬខ្វះចំណុចណា ត្រូវកែប្រែអ្វីខ្លះជាដើមពីបណ្ដាប្រទេសដែលចូលរួមនៅដំណាក់កាលដំបូងនេះផងដែរ។
បញ្ជាក់ដែរថា ការលើកឡើងរបស់ ឯកឧត្ដម វ៉ាត់ ចំរើន នេះធ្វើឡើងកាលពីម្សិលមិញនៅ NOCC បន្ទាប់ពីប្រជុំអចិន្ត្រៃយ៍ប្រចាំសប្ដាហ៍របស់គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ ឆ្នាំ ២០២៣៕