• 2022-06-16 07:35:06
  • កីឡា​ផ្សេង​ៗ

ភូមិ​កីឡា​សម្រាប់​ស៊ីហ្គេម​ នៅ​មិន​ទាន់​ប្រាកដ​ថា​អាច​ប្រើប្រាស់ទាំងស្រុង​ ឬ​យ៉ាងណា​ទេ​

  • 2022-06-16 07:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ​កីឡា​ដែល​ធ្វើ​សម្រាប់​ដាក់​កីឡាករ​ កីឡា​ការិនី​ ត្រៀម​ស៊ីហ្គេម​ ២០២៣​ នៅ​មិន​ទាន់​ប្រាកដ​អាច​ប្រើ​បាន​ទាន់​ស្រុង​ ១០០​%​ នោះ​ឡើយ​ ពោល​ចាំ​មើល​ការ​វាយ​តម្លៃ​អំឡុង​ខែ​ក្រោយសិន។​

ឯកឧត្ដម​ ថោង​ ខុន​ (CAMSOC)

អគ្គលេខាធិការ​ CAMSOC​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​ឯកឧត្ដម​ ថោង​ ខុន​ រួម​និង​មន្ត្រី​មួយ​ចំនួន​ទៀត​បាន​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​ភូមិ​កីឡា ​ដែល​កំពុង​មមាញឹក​សាងសង់​ធ្វើ​ម៉េច​ឲ្យ​ទាន់​ស៊ីហ្គេម។​ ចំពោះ​សំណង​រឹង​គឺ​មើល​ឃើញ​ថា​ សាងសង់​ជិត​រួចរាល់​ទាំង​ស្រុង​ហើយ​ ដែល​នេះ​ជា​ការ​ផ្ដល់​សេចក្ដីសង្ឃឹម​កាន់​តែ​ខ្ពស់​ចំពោះ​ផែនការ​ A​ និង​ជំរុញ​ឲ្យ​ពន្លឿន​បន្ថែម​ទៀត​លើ​សំណង​ខុនដូ។​

ទិដ្ឋភាពនៃការសាងសង់ (CAMSOC)

តំណាង​ផ្នែក​កីឡា​នៅ​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ នៅ​ខែ​ក្រោយ​នេះ​ខាង​ក្រុម​ហ៊ុន​ World Bride​ និង​វិស្វករ​ទាំង​អស់​គ្នា​វាយ​តម្លៃ​ម្ដង​ទៀត​ ថា​ផែនការ​ទៅ​ដល់​កម្រិត​ណា​ ប្រើប្រាស់​បាន​ប៉ុណ្ណឹង​ ឬ​អត់​ចំណោះ​ខុនដូ។​ អ្វី​ដែល​ខាង​ CAMSOC​ ចង់​បាន​គឺ​ពេលវេលា​ជាក់លាក់​ដើម្បី​ទំនុក​ចិត្ត​ ១០០%​ ចំពោះ​ការ​សាងសង់​នេះ។​ ប្រសិន​បើ​យឺតយ៉ាវ​តើ​យឺត​ដល់​កម្រិត​ណា​ តើ​ខាង​គណៈកម្មការ​សាងសង់​អាច​ទទួល​យក​បាន​ ឬ​អត់​ និង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត។​

ផ្នែក​ទទួល​ស្នាក់នៅ​នេះ​ឯកឧត្ដម​ ថោង​ ខុន​ បាន​ផ្ដល់​អនុសាសន៍​ឲ្យ​មាន​ជា​ផែនការ​ A B C ​ផង​ដែរ ​ចំពោះ​ករណី​យឺតយ៉ាវ​ ឬ​ខកខាន​ផែនការ​ណា​មួយ​ និង​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ផែនការ​បន្តបន្ទាប់​ទៀត។​

ទិដ្ឋភាពនៃការសាងសង់ (CAMSOC)

តាម​គម្រោង​កម្ពុជា​ត្រូវ​ការ​ឲ្យ​បាន​ ៣០០០-៤០០០​គ្រែ​ពី​ភូមិ​កីឡា​ ឬ​ខុនដូ​ ដែល​កំពុង​សាងសង់​នេះ។​ មួយ​វិញ​ទៀតតាម​ការ​សន្យារបស់​ក្រុមហ៊ុន​ World Bride​ របស់​ចិន​នេះ​ត្រូវ​ប្រគល់​ជូន​ CAMSOC ​នៅ​ខែ​មករា​ ឆ្នាំ​២០២៣។​ ២០២៣​ ខាង​មុខ​នេះ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២៕​

ទិដ្ឋភាពនៃការសាងសង់ (CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី