- 2022-05-31 03:42:00
- កីឡាផ្សេងៗ
ថវិកា ២០ ០០០ដុល្លាររបស់សម្ដេចក្រឡាហោម បានដល់ដៃសហព័ន្ធប៉េតង់ហើយ
- 2022-05-31 03:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថវិកា ២០ ០០០ដុល្លាររបស់សម្ដេចក្រឡាហោម បានដល់ដៃសហព័ន្ធប៉េតង់ហើយ
ចន្លោះមិនឃើញ
ម្សិលមិញនេះឯកឧត្ដម នូ ចន្ធី តំណាងសម្ដេចក្រឡាហោម ស ខេង បានប្រគល់ថវិកាដែលជាការលើកទឹកចិត្តចំនួន ២០ ០០០ដុល្លារដល់សហព័ន្ធប៊ូល និងប៉េតង់ហើយបន្ទាប់ពីប្រកួតទទួលបានជោគជ័យនៅស៊ីហ្គេមវៀតណាម។
នេះបើតាមការផ្សព្វផ្សាយលើហ្វេសបុកផេកសហព័ន្ធប៊ូល និងប៉េតង់ គឺម្សិលមិញនេះឯកឧត្ដម នូ ចន្ធី នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម បានប្រគល់ថវិកាចំនួន ២០ ០០០ដុល្លារដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរួចហើយ។ ដែលនេះជាថវិកាផ្ទាល់របស់សម្ដេចក្រឡាហោមក្នុងនាមជាប្រធានកិត្តិយសសហព័ន្ធដើម្បីជាការលើកទឹកចិត្តដែលក្រុមប៉េតង់ធ្វើបានល្អ ជោគជ័យយ៉ាងធំធេងនៅស៊ីហ្គេម ឯប្រទេសវៀតណាម ពោលឈ្នះមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៤។
រំលឹកដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ឯប្រទេសវៀតណាមនេះគឺកម្ពុជា ឈ្នះមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធ ៤១ ស្ថិតនៅចំណាត់ថ្នាក់ទី៨៕