• 2022-05-21 08:43:29
  • កីឡា​ផ្សេង​ៗ

មេដាយ​មាស​ទី៨​ របស់​កម្ពុជា​ឈ្នះ​លើ​វិញ្ញាសា​ការពារ​ខ្លួន​កាំបិត​ធំ​បុរស​ ២នាក់​

  • 2022-05-21 08:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ ទើប​តែ​ឈ្នះ​មេដាយ​មាសទី៨​ មុន​នេះ​គឺ​លើ​ប្រភេទ​កីឡា​វ៉ូវីណាម​ ដោយ​កីឡាករ ជិន ពិសិដ្ឋ​ និង​កីឡាករ​ ម៉េត​ សុភត្ត្រា​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ពេល​នេះ។​

ទិដ្ឋភាពប្រកួតមិញនេះ

ក្រុម​កម្ពុជា​ទាំង​ពីរ​នាក់​នេះ​លេង​លើ​វិញ្ញាសា​ ការពារ​ខ្លួន​កាំបិត​ធំ​បុរស​ ២នាក់។​ វិញ្ញាសា​នេះ​គឺ​ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​តែ​ម្ដង​ ពោល​អាច​រកពិន្ទុ​រហូត​ដល់​ ២៦៩។​ ដែល​ពិន្ទុ​នេះ​ធ្វើ​ឲ្យ​កីឡាករ​ទាំង​ពីរ​របស់​កម្ពុជា​ឈរ​លេខ១​ ឈ្នះ​បាន​មេដាយ​មាស​តែ​ម្ដង។​ គិត​ដល់​ពេល​នេះ​កម្ពុជា​ឈ្នះ​មេដាយ​មាស៨​ គ្រឿង​ហើយ​ និង​កំពុង​រង់ចាំ​មើល​ការ​ប្រកួត​សំខាន់ៗ​ផ្សេង​ទៀត៕​

ទិដ្ឋភាពប្រកួតមិញនេះ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់