• 2022-05-19 05:48:14
  • កីឡា​ផ្សេង​ៗ

សែន​ រ៉ាដេត​ មេឃា​ និង​អាំម៉ារីនភូថង​ ត្រៀម​រួចរាល់​ហើយ​សម្រាប់​ប្រជែង​មេដាយ​ស៊ីហ្គេម​

  • 2022-05-19 05:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ ថា​សម្រាប់​កីឡាករ​ប្រយុទ្ធ​៣រូប​រួម​មាន​ សែន​ រ៉ាដេត​ ម៉ឺន​ មេឃា​ និង​ អេ ​អាំម៉ារីនភូថង​ គឺ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ជា​ពិសេស​រឿង​ទម្ងន់​តែ​ម្ដង។​

កីឡាករ អេ ​អាំម៉ារីនភូថង​

ឯកឧត្ដម​ អ៊ូ​ រតនា​ បាន​ឲ្យ​ដឹង​ថា​ វិញ្ញាសា​ប្រយុទ្ធ​គឺ​នៅ​សល់​៥នាក់​ទៀត។​ ពួកគេ​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ជា​បណ្ដើរៗ​ហើយ។​ ចំពោះ​ការ​ត្រៀម​ខ្លួន​របស់​គេ​គឺ​បាន​ល្អ​ និង​រួចរាល់​ហើយ​ ដូច​ជា​រឿង​ទម្ងន់​មាន​នៅ​ក្រោម​ការ​កំណត់​ទៅ​ទៀត។​

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ បញ្ជាក់​ទៀត​ថា​គឺ​សង្ឃឹម​ខ្លាំង​តែ​ម្ដង​លើ​កីឡាករ​៣រូប​ សែន​ រ៉ាដេត​ ម៉ឺន​ មេឃា​ និង​ អេ ​អាំម៉ារីនភូថង​ ព្រោះ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​ធ្លាប់​ឈ្នះ​មេដាយ​ពិភពលោក​រួច​មក​ហើយ។​ មួយ​វិញទៀត​អំឡុង​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នេះ​គឺ​ពួកគេ​ខំប្រឹង​ហាត់​ និង​អភិវឌ្ឍន៍​ខ្លួន​បាន​ល្អ។​

កីឡាករ ម៉ឺន​ មេឃា

រំលឹក​ដែរ​ថា​ ប្រភេទ​កីឡា​វ៉ូវីណាម​ ម្សិលមិញ​នេះ​ឈ្នះ​មេដាយ​៣គ្រឿង​ មាស១​ ប្រាក់១ ​និង​សំរឹទ្ធ១។​ ថ្ងៃ​នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​វិញ្ញាសា​ជា​បណ្ដើរៗ​ទៀត​ហើយ​ អេ ​អាំម៉ារីនភូថង​ នឹង​ប្រកួត​រសៀល​នេះ​ផង​ដែរ​វាយ​ទម្ងន់​ ៦០​គីឡូក្រាម៕​

រូបភាពរបស់សហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី