• 2022-05-18 14:07:14
  • កីឡា​ផ្សេង​ៗ

អ្នក​ចូលរួម​ការ​ប្រណាំង​ Khmer Rally Raid Practise 2022​ សរសើរ​ពី​ការ​រៀបចំ​

  • 2022-05-18 14:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រថយន្ត​ឆ្លង​កាត់​ឧបសគ្គ​ Khmer Rally Raid Practise 2022​ រយៈពេល​២​ថ្ងៃ​ ពី​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​កំពត​ បាន​បញ្ចប់​ដោយ​ជោគជ័យ​ ខណៈ​អត្តពលិក​ជាតិ​-អន្តរជាតិ​ កោត​សរសើរ​ពី​ការ​រៀបចំ​របស់​ក្រុម​ការងារ​ KARA កម្ពុជា​ថា​ធ្វើ​បាន​ល្អ។​

ទិដ្ឋភាពថ្ងៃប្រណាំង

លោក​ សុំ ​មនោរម្យ ​តំណាង​ឯកឧត្ដម​ សាយ​ សំអាល់​ បាន​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​ KARA​ កម្ពុជា​ដែល​បាន​ផ្ដួចផ្ដើម​ គៀង​គរ​ស្វែង​រក​ដៃ​គូ​ឯកជន​សហការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ខាង​លើ។ កម្មវិធី​នេះ​គោល​បំណង​លើក​ស្ទួយ​វិស័យ​កីឡា​យានយន្ត​នៅ​កម្ពុជា​ ហើយ​ក៏​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ជំនាញ​ប្រកួត​កម្ដៅ​សាច់ដុំ​ផង​ដែរ។​

ទិដ្ឋភាពថ្ងៃប្រណាំង

ចំពោះ​អ្នក​ចូលរួម​ប្រកួត​វិញ​ក៏​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ក្រុម​ការងារ​ KARA​ ថា​ធ្វើ​បាន​ល្អ​ជា​ពិសេស​នៅ​ពេល​ប្រណាំង​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល។​

បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លង​កាត់​ឧបសគ្គ​ KHMER RALLY RAID PRACTICE ឆ្នាំ២០២២ រៀបចំ​ដោយ​ភ្នាក់ងារ KARA កម្ពុជា​ គាំទ្រ​ដោយ​ក្រសួង​បរិស្ថាន​ និង​សហព័ន្ធ​កីឡា​យានយន្តកម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់