• 2022-05-18 09:33:56
  • កីឡា​ផ្សេង​ៗ

ជយោ! ​កីឡា​វ៉ូវីណាម​កម្ពុជា​ ផ្នែក​សម្ដែង​ជា​ក្រុម​ នារី១នាក់​ បុរស​៣​ ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​១គ្រឿងទៀត​

  • 2022-05-18 09:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​អបអរសាទរ​កីឡា​វ៉ូវីណាម​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស១​គ្រឿង​មុន​នេះ​លើ​វិញ្ញាសា​សម្ដែង​នារី១នាក់​ និង​បុរស៣នាក់​ បន្ទាប់​ពី​ទទួល​បាន​២៦៩​ពិន្ទុ​លើ​គេ។​

ទិដ្ឋភាពប្រកួត

វិញ្ញាសា​នារី១នាក់​ និង​បុរស៣នាក់​របស់​កម្ពុជា​រួម​មាន​ កីឡា​ការិនី​ ប៉ាល់ ឆរស្មុី កីឡាករ​ លី​ បូរ៉ាមី​ កីឡាករ​ ជ្រិន ប៊ុនឡុង​ និង​កីឡាករ​ ប្រាក់ សុវណ្ណនី។​ ចំពោះ​វិញ្ញាសា​នេះ​គឺ​មាន​៦ប្រទេស​ចូលរួម​ដូច​ជា​វៀតណាម​ម្ចាស់​ផ្ទះ​ កម្ពុជា​ មីយ៉ាន់ម៉ា​ ឡាវ​ ឥណ្ឌូណេស៊ី​ ថៃ។ នេះ​ក៏​ជា​មេដាយ​មាសទី៣​ របស់​កម្ពុជា​ផង​ដែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​ លើក​ទី៣១​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់