• 2022-05-17 09:56:12
  • កីឡា​ផ្សេង​ៗ

កម្ពុជា​ឈ្នះ​មេដាយ​មាស១គ្រឿង​ទៀត​ហើយ​ ក្រុម​ប៉េតង់​គូ​បុរស-នារី​ក្រោយ​ផ្ដួល​ម្ចាស់​ផ្ទះ​វៀតណាម​

  • 2022-05-17 09:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប៉េតង់​កម្ពុជា​បាន​បន្ថែម​មេដាយ​មាស​១គ្រឿង​ទៀត​ហើយ​ជូន​កម្ពុជា​ លើ​វិញ្ញាសា​វាយ​គូ​បុរស-នារី​ ក្រោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​វៀតណាម​ ដោយ​លទ្ធផល​ ១៣-៤ នៅ​ទីលាន​ Hanoi Sport Training។​

កីឡាករ​ តិប​ វង់​ និង​កីឡា​ការិនី​ វង់​ ចន្ថា

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​កម្ពុជា​គឺ​កីឡាករ​ តិប​ វង់​ និង​កីឡា​ការិនី​ វង់​ ចន្ថា​ សហការ​គ្នា​លេង​បាន​យ៉ាង​ល្អ​ ពោល​ទាំង​ប៊ូល​ចូល​ និង​ប៊ូល​វាយ ពួកគេ​សុទ្ធតែ​ធ្វើ​បាន​ល្អ​តែ​ម្ដង។​ ដោយ​សារ​តែ​ខាង​វៀតណាម​ខូច​ប៊ូល​ច្រើន​ធ្វើ​ឲ្យ​កម្ពុជា​សន្សំ​ពិន្ទុ​រហូត​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ។​

ទិដ្ឋភាពឈ្នះមិញ

រំលឹក​ដែរ​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ្ញាសា​វាយ​គូ​បុរស-​នារី​នេះ​គឺ​កម្ពុជា​យក​ឈ្នះ​វៀតណាម​ដោយ​លទ្ធផល​ ១៣-៤ ។​ វិញ្ញាសា​នេះ​គឺ​មាន​កីឡាករ​ តិប​ វង់​ និង​កីឡា​ការិនី​ វង់​ ចន្ថា។​ សរុប​មេដាយ​របស់​សហព័ន្ធ​ប៉េតង់​ពេល​នេះ​គឺ​ឈ្នះ​មាស២ ប្រាក់១​ និង​សំរឺទ្ធ៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី