• 2022-05-17 14:07:54
  • កីឡា​ផ្សេង​ៗ

ស៊ីហ្គេ​វៀតណាម៖​ ប្រណាំង​កង់​ភ្នំ​មិន​ឈ្នះ​មែន​ ប៉ុន្តែ​បណ្ដា​ប្រទេស​ចូលរួមថានឹងខ្លាំងនៅពេលខាងមុខ

  • 2022-05-17 14:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ទោចក្រយាន​ ថា​ការ​ប្រកួត​ស៊ីហ្គេម​ ២ថ្ងៃ​​នៅ​វៀតណាម​នេះ​ទោះ​មិន​ឈ្នះ​មេដាយ​មែន​ ប៉ុន្តែ​មើល​ពី​សមត្ថភាព​មាន​ការ​រីកចម្រើន​ និង​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រទេស​នានា​សរសើរ​ថា​ល្អ។​

ទិដ្ឋភាពប្រណាំងកង់ភ្នំផ្នែកបណ្ដាក់​

លោក​ អ៊ុច​ សុខវិបុល​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​ទោចក្រយាន​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កង់​ភ្នំ​មាន​រយៈពេល​២ថ្ងៃ​នេះ​គឺ​បាន​បញ្ចប់​ទៅ​ហើយ​ព្រឹកមិញ​នេះ។​ ចំពោះ​អ្វី​ដែល​លោក​សង្កេត​ឃើញ​នេះ​ក្រុម​កីឡាករ​ កីឡា​ការិនី​កម្ពុជា​មាន​សមត្ថភាព​រីកចម្រើន​ទាំង​អ្នក​ចាស់​ និង​អ្នក​ថ្មីៗ​ដែល​ទើប​មក​លេង។​

ទិដ្ឋភាពប្រណាំងកង់ភ្នំផ្នែកបណ្ដាក់​

គ្រូ​ជំនាញ​រូប​នេះ​បន្ថែម​ទៀត​ថា​ បណ្ដា​ប្រទេស​ចូលរួម​គឺ​គេ​ភ្ញាក់​ផ្អើល​ខ្លាំង​ចំពោះ​ក្រុម​កម្ពុជា​ទាំង​កីឡាករ​ កីឡា​ការិនី​ដែល​ជា​ក្មេងៗ​ទេ​ ប៉ុន្តែ​ប្រកួត​បាន​ល្អ​ អាច​ឈរ​នៅ​ក្នុង​ចំណោម​អ្នក​ជាប់​លេខ​ជា​ដើម។​ នៅ​ថ្ងៃ​អនាគត​ខាង​មុខ​កម្ពុជា​នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​ និង​ប្រជែង​មេដាយ​មិន​ខាន​តាម​រយៈ​កីឡាករ​ក្មេងៗ​ទាំង​នេះ។​

ទិដ្ឋភាពប្រណាំងកង់ភ្នំផ្នែកបណ្ដាក់​

រំលឹក​ដែរ​ថា​ សហព័ន្ធ​ទោចក្រយាន​បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​២ក្រុម​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម។​ ទី១​ ក្រុម​កង់​ភ្នំ​ ឬ​ Mountain Bike​ មាន​ចំនួន​៤នាក់​គឺ​បាន​ប្រកួត​ចប់​ហើយ​នៅ​ព្រឹក​មិញ​ ចំពោះ​លទ្ធផល​ផ្នែក​បុរស​ ស្ថិត​ចំណាត់ថ្នាក់​លេខ​ ៥-៦។​ ចំណោះ​ផ្នែក​កង់​គក​គឺ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី២០​ ឧសភា​ ២០២២​ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕​

ទិដ្ឋភាពប្រណាំងកង់ភ្នំផ្នែកបណ្ដាក់​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់