• 2022-05-16 08:52:22
  • កីឡា​ផ្សេង​ៗ

ខ្លាំង​មែន​ក្រុម​កម្ពុជា​ឈ្នះ​ជើង​ឯក MATIC 2022 ​

  • 2022-05-16 08:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិត​ជា​ខ្លាំង​មែន​សម្រាប់​ក្រុម​កីឡាករ​កម្ពុជា ដែល​បាន​ឈ្នះ​ជើង​ឯក​ការ​ប្រកួត AK2 MATIC 2022 ​ហើយ ​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​កាល​ពី​ម្សិលមិញ​នេះ​។

​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ AK2 MATIC 2022​ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ​១៤​ និង ​១៥​ ខែ​ឧសភា ឆ្នាំ​២០២២​ បាន​បញ្ចប់​សព្វគ្រប់ទៅ​ ដោយមានការចូលរួមពីបណ្ដារប្រទេសចំនួន​ 4 មានៈ ​ប្រទេស ម៉ាឡេស៊ី ​( ជាម្ចាស់ផ្ទះ ) ​កម្ពុជា ថៃ និង ​ចិន ​ដោយមានក្រុមកីឡាករប្រកួតចំនួន ​៨​ក្រុមផង​ដែរ។ វិញ្ញាសារ​ AK2 MATIC 202​2 ជាវិញ្ញសារមួយដែរជាការប្រកួតអន្តរជាតិ​ ដោយក្រុម​នីមួយៗសុទ្ធ​សឹង​តែ​ខិត​ខំប្រឹង​ប្រែង​ និងបញ្ចេញអស់ពីសមត្ថភាព​ ហើយបានកំណត់​គោលដៅរបស់ពួកគេ​ក្នុងការ​ដណ្ដើម​យក​ជ័យលាភីជូន​ប្រទេសរបស់ខ្លួន។

​ក្រោយ​ពី​ប្រកួត​គ្នា​អស់​រយៈ​ពេល​២​ថ្ងៃ​មក ​ក្រុម​ជើង​ឯក​ក៏​បាន​ធ្លាក់​មក​លើ​ដៃ​ក្រុម​កម្ពុជា​គឺ​​ One Last Time ជ័យលាភីលេខ​១​ ​ជាមួយ​ប្រាក់​រង្វាន់​៤០​លាន​រៀល, Yeaksa OJK ជ័យលាភីលេខ ​២ ប្រាក់​រង្វាន់​២០​លាន​រៀល​និង​ក្រុម Clown5 ​របស់​ម៉ាឡេស៊ី ​លេខ​៣ ​បាន​១០​លាន​រៀល។ ដោយ​ឡែក​ក្រុម​ពី​លេខ​៤​ដល់​លេខ​៨​នឹង​ទទួល​បាន ១ ២០០ ០០០​រៀល។

ការប្រកួតធ្វើឡើងជាលក្ខណៈ Online ​ដែលមានទីតាំងនៅហាងអុីធឺណែត CUE CyberGamer កម្ពុជា​យើង​អាចធ្វើបានដោយជោគជ័យ​ក្នុងការប្រកួតអន្តរជាតិមួយនេះ។

ក្រុមហ៊ុន SABAY ​មានក្ដីរំភើបរីករាយ​ និងត្រេកអរខ្លាំងណាស់ដែលក្រុមកីឡាករកម្ពុជា ទទួល​បាន​ភាព​ជោគជ័យ ក្នុងលិទ្ធផលយ៉ាងល្អជូនប្រទេសកម្ពុជា ហើយក៏​សង្ឃឹមថាកីឡាករទាំងអស់ និង​ខិត​ខំ​បន្ថែម​ទៀតក្នុងការប្រកួតវិញ្ញសារក្រោយៗទៀត៕

អត្ថបទ៖ នរវិទូ

មតិយោបល់