- 2022-05-11 08:19:10
- កីឡាផ្សេងៗ
សហព័ន្ធតេក្វាន់ដូ WT ការប្រកួតសិស្សបឋមធ្វើឲ្យវិញ្ញាសាមេគុនកាន់តែសំបូរធនធាន
- 2022-05-11 08:19:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធតេក្វាន់ដូ WT ការប្រកួតសិស្សបឋមធ្វើឲ្យវិញ្ញាសាមេគុនកាន់តែសំបូរធនធាន
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូ WT ថាការប្រកួតកីឡាសិស្សបឋមសិក្សាដែលបញ្ចប់ទៅថ្មីៗនេះគឺនឹងជួយបណ្ដុះធនធានថ្នាលបានច្រើនលើវិញ្ញាសាមេគុននេះសម្រាប់ពេលអនាគតខាងមុខ។
លោក គង់ សក្ខិដា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាដែលទើបបញ្ចប់ទៅប៉ុន្មានថ្ងៃមុននេះគឺរលូនល្អមិនមានជាបញ្ហាអ្វីនោះឡើយ។ ចំពោះការប្រកួតនេះគឺសហព័ន្ធដាក់ឲ្យតែលេងលើវិញ្ញាសាមេគុនប៉ុណ្ណោះ។
តំណាងសហព័ន្ធរូបនេះបន្ថែមទៀតថា វិញ្ញាសាមេគុននេះនឹងសំបូរធនធានកីឡាករ សំបូរអ្នកមានសមត្ថភាពនៅពេលខាងមុខតាមរយៈឆ្លងកាត់ការប្រកួតកម្មវិធីផ្សេងៗជាពិសេសលើថ្នាលតូចៗកម្រិតបឋមនេះ។ សហព័ន្ធនឹងព្យាយាមបង្កើតឲ្យមានការប្រកួតបន្ថែមទៀតតាមសាលាផ្សេងៗនៅពេលខាងមុខទៀត។
រំលឹកដែរថា សហព័ន្ធកីឡាតេក្វាន់ដូ WT ក៏បានសហការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមនេះដែរជាមួយក្រសួងអប់រំ យុវជន ចាប់ផ្ដើមពីថ្ងៃទី២៩ មេសា ដល់ ៨ ខែឧសភា នៅរាជធានីភ្នំពេញ។ ការប្រកួតគឺលេងលើ៨ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ IFT ស្មើនឹង ៣៤វិញ្ញាសា សរុប ៤២៩មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១,៦៧៧នាក់ មកពី២៥រាជធានី-ខេត្ត៕