- 2022-05-09 03:39:33
- កីឡាផ្សេងៗ
យុវតី ហួន មុយអ៊ី៖ ឈ្នះវគ្គផ្ដាច់ព្រ័ត្រសិស្សបឋមនេះបានឪពុកជួយពីក្រោយ
- 2022-05-09 03:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតី ហួន មុយអ៊ី៖ ឈ្នះវគ្គផ្ដាច់ព្រ័ត្រសិស្សបឋមនេះបានឪពុកជួយពីក្រោយ
ចន្លោះមិនឃើញ
យុវតី ហួន មុយអ៊ី ការឈ្នះវគ្គផ្ដាច់ព្រ័ត្រកីឡាវាយកូនឃ្លីលើតុ កម្មវិធីសិស្សបឋមសិក្សានេះគឺបានការជួយជ្រោមជ្រែងពីលោកឪពុកលើលក្ខណៈបច្ចេកទេស។
មុយអ៊ី បានឲ្យដឹងថា ទម្រាំឈានដល់ការឈ្នះមេដាយមាសកម្មវិធីសិស្សបឋមសិក្សានេះគឺឆ្លងកាត់ការប្រកួតចំនួន៥ប្រកួត។ ក្នុងនោះប៉ះអ្នកខ្សោយមួយចំនួនក៏ពិបាកដែរ ព្រោះដងវ៉ៃរបស់ដៃគូមិនសូវសមស្របជាហេតុធ្វើឲ្យរូបគេក៏ពិបាកលេងជាមួយដូចគ្នា។
ចំពោះវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសវិញគឺតានតឹងទម្រាំឈ្នះគឺឈានដល់សិតទី៥ ដែលពិន្ទុប្រកៀកប្រកិតគ្នាតែម្ដង។ យ៉ាងណាដោយសារតែមានការជួយប្រាប់ពីឪពុកលើបច្ចេកទេស ការផ្លាស់ប្ដូរយុទ្ធសាស្ត្រទើបធ្វើឲ្យខ្លួនអាចឈ្នះមេដាយមាសនេះ។
រំលឹកដែរថា សហព័ន្ធវាយកូនឃ្លីលើតុបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតសិស្សបឋមសិក្សា និងបញ្ចប់រួចរាល់ហើយកាលពីថ្ងៃទី៧ ឧសភា នៅពហុកីឡដ្ឋានជាតិ។ ហួន មុយអ៊ី ឈ្នះមេដាយមាសលើវិញ្ញាសា នារី ១ទល់១។ រូបគេលេងតំណាងឲ្យរាជធានីភ្នំពេញ៕