• 2022-05-06 07:22:14
  • កីឡា​ផ្សេង​ៗ

សែន​ រ៉ាដេត​ ម៉ឺន​ មេឃា​ អេ អាំម៉ារិនភូថង ​នឹង​ប្រកួត​លើ​ទម្ងន់​នេះ​នៅ​ស៊ីហ្គេម...​

  • 2022-05-06 07:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​កម្ពុជា​ និង​មាន​អ្នក​គាំទ្រ​ច្រើន​ សែន​ រ៉ាដេត​ ម៉ឺន​ មេឃា​ អេ​ អាំម៉ារិនភូថង​ នឹង​លេង​លើ​ប្រទេស​ទម្ងន់​ ៥៥-៦០-៦៥​គីឡូក្រាម​នៅ​ស៊ីហ្គេម​ វៀតណាម​ ២០២២​ នេះ។​

ក្រុម​កីឡាវ៉ូវីណាម (CAMSOC)

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ជម្រើស​ជាតិ​វ៉ូវីណាម​ បាន​បញ្ជាក់​ថា​ ខាង​ផ្នែក​ប្រភេទ​កីឡា​នេះ​គឺ​មាន​វិញ្ញាសា​ប្រយុទ្ធ​គឺ​៦នាក់​ ប្រុស៣​ និង​ស្រី៣។​ ក្នុង​ចំណោម​ប្រុសៗ​៣នាក់​នោះ​គឺ​ សែន​ រ៉ាដេត​ លេង​លើ​ប្រភេទ​ទម្ងន់​ ៥៥​គីឡូក្រាម​ អេ ​អាំម៉ារិនភូថង​ ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ អេ វិៈខាំឈិតភូថង ឬ​ ម៉ឺន​ មេឃា​ ប្រភេទ​ទម្ងន់​ ៦៥​គីឡូក្រាម។​

មេឃា​ ប្រកួត​កន្លងទៅ

ចំណែក​ប្រយុទ្ធ​ផ្នែក​នារី​រួម​មាន​ សុខ សុភី ប្រភេទ​ទម្ងន់​ ៥៥គីឡូក្រាម​ ប៉ិច​ ចំនោ ប្រភេទទម្ងន់​ ៦០​គីឡូក្រាម និង​ ជុក សូម៉ាលី​ ប្រភេទទម្ងន់​ ៦៥​គីឡូក្រាម។​ ចំណែក​វិញ្ញាសា​សម្ដែង​ និង​មេគុន​ គឺ​មាន​ទាំង​កីឡាករ​ កីឡា​ការិនី​សរុប​ ១២​នាក់។​

ក្រុម​កីឡាវ៉ូវីណាម (រូបភាពសហព័ន្ធ)

ប្រភេទ​កីឡា​វ៉ូវីណាម​កម្ពុជា​ បញ្ចូនកីឡាករ កីឡាការិនីសរុប១៨នាក់។​ ពួកគេនឹងចាក់ចេញ​ពី​កម្ពុជា​ទៅ​ចូលរួម​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​ ដើម្បី​ប្រជែង​មេដាយ។​ ព្រឹត្តិការណ៍​ស៊ីហ្គេម​ នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១២​ ដល់​ ២៣​ ខែ​ឧសភា​ ២០២២​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់