- 2022-05-05 05:30:16
- កីឡាផ្សេងៗ
ខាន់ ចេសា៖ ឥលូវសមត្ថភាពរឹតតែខ្លាំងស៊ីហ្គេមលើកនេះសង្ឃឹមឈ្នះវៀតណាមម្ដងទៀត
- 2022-05-05 05:30:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាន់ ចេសា៖ ឥលូវសមត្ថភាពរឹតតែខ្លាំងស៊ីហ្គេមលើកនេះសង្ឃឹមឈ្នះវៀតណាមម្ដងទៀត
ចន្លោះមិនឃើញ
កីឡាការិនីជើងខ្លាំងរបស់កម្ពុជា ខាន់ ចេសា ថាប៉ុន្មានឆ្នាំចុងក្រោយនេះសមត្ថភាពកាន់តែកើនឡើងជាងមុនទៅទៀតតាមរយៈការហ្វឹកហាត់ឈានដល់ខ្សែក្រវាត់ហើយសង្ឃឹមថានៅតែឈ្នះវៀតណាមជាថ្មីទៀត។
ចេសា បានឲ្យដឹងថា រូបគេសប្បាយចិត្តដែលបានមកដល់កម្ពុជាក្រោយបែករយៈពេល៣ឆ្នាំមកនេះ និងត្រៀមខ្លួនរួចហើយសម្រាប់ប្រកួតដណ្ដើមមេដាយជូនជាតិនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅឯប្រទេសវៀតណាម។
ម្ចាស់មេដាយមាសកីឡាអាស៊ី ២០១៨ ខាងលើនេះបន្ថែមទៀតថា ក្រោយប្រកួតស៊ីហ្គេមចុងក្រោយនៅហ្វីលីពីនមកដល់ឥលូវនេះគឺសមត្ថភាពរឹតតែមានការរីកចម្រើនខ្លាំងជាងមុនទៅទៀតដូចឃើញស្រាប់ឈានដល់ខ្សែក្រវាត់ និងការឈ្នះកន្លងទៅថ្មីៗនេះ។ ដូច្នេះរូបគេនៅតែជឿជាក់ថាអាចនឹងយកឈ្នះលើកីឡាការិនីវៀតណាមបន្តទៀតនៅស៊ីហ្គេមពេលនេះ។
រំលឹកដែរថា កីឡាការិនី ខាន់ ចេសា ជាជើងខ្លាំងរបស់កម្ពុជាដែលលេងលើប្រភេទកីឡាជឺជីតស៊ូ និងធ្លាប់យកមេដាយមាស២គ្រឿងជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឥណ្ឌូណេស៊ី ឈ្នះមេដាយមាសស៊ីហ្គេម ២០១៩ (Sea Games) ហ្វីលីពីន។ ព្រឹកមិញរូបគេបានមកដល់កម្ពុជាហើយ៕