• 2022-05-04 07:12:43
  • កីឡា​ផ្សេង​ៗ

ម្ចាស់​មេដាយ​មាស​ពិភពលោក វ៉ូវីណាម ពៅ សុខា រំពឹង​យក​មេដាយ​ជូន​ជាតិ​​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​

  • 2022-05-04 07:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ពិភពលោក​​ វ៉ូវីណាម ឆ្នាំ​២០១៩ ​កីឡាការិនី ពៅ សុខា ​រំពឹង​យក​​បាន​មេដាយ​​ណា​មួយ​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​វៀតណាម ​ជួន​​កម្ពុជា ។

កីឡា​ការិនី​ខាង​លើ​បាន​និយាយ​ថា «​សម្រាប់​មេដាយ​​ខ្ញុំ​សង្ឃឹម​​បង​ គ្រាន់​តែ​កម្រិត​មេដាយ​ណា​ខ្ញុំ​មិន​ហ៊ាន​​និយាយ​ដែរ​បង​។ ​សំរាប់​ចំនុច​ខ្វះ​ខាត​ ខ្ញុំ​គិត​ថា​យេីង​មិន​សូវ​ជា​មាន​បញ្ហា​ ឬ​ប៉ះ​ពាល់​ខ្លាំង​នោះ​ទេ ព្រោះ​ក្រុម​កម្ពុជា​យេីង​មាន​លោក​គ្រូ​បរទេស​នៅ​បង្ហាត់​ផ្ទាល់​ គឺ​អាច​និយាយ​ថា​ នាង​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាំង​ទៅ​លេី​ផ្នែក​ស្មារតី​នៅ​ពេល​ឡេីង​ទីលាន​ប្រកួត​ឯ​នោះ​វិញ​ ព្រោះ​ដោយសារ​តែ​យេីង​ខកខាន​ចូលរួម​ក្នុង​ការ​ប្រកួត​ ២​ឆ្នាំ​ជាង​ហេីយ​។ ​ការ​ខក​ខាន​ចូល​រួម​នេះ​ ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ-១៩​ ពេល​ដែល​ចាប់​ផ្តេីម​ប្រកួត​វិញ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ធំ​ប្រចាំ​តំបន់ ដូចនេះ​នាង​ខ្ញុំគិត​ថា​អ្វី​ដែល​លំបាក​គឺ​នៅ​សល់​តែ​ចំនុច​ផ្នែក​ស្មារតី​ពេល​ប្រកួត​នេះ​ទេ»។

សុខា ​ជា​កីឡា​ការិនី​ម្ចាស់​មេដាយ​មាស​ព្រឹត្តិការណ៍​ពិភព​លោក​លើក​ទី ៦ ​ដែល​ធ្វើ​ឡើង​នៅ​កម្ពុជា​កាល​ឆ្នាំ​២០១៩ ព្រម​ទាំង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ចំនួន​​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​នោះ​ផង​ដែរ​។ ​កីឡា​ការិនី​​ស្រស់​សោភា ​រូប​នេះ​នឹង​ចូល​រួម​​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​វៀតណាម លើ​វិញ្ញាសា​ចំនួន ៣​ គឺ មេ​គុណដាវ​នារី, សម្ដែង​ដាវ​នារី ២​នាក់​ និង​សម្ដែង​​នារី២​នាក់​គ្មាន​អាវុធ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី