• 2022-05-03 04:57:06
  • កីឡា​ផ្សេង​ៗ

ថេណា ដឹក​នាំក្រុម​លេង​ MLBB All-Star Showdown 2022 ​ដែល​មាន​៦​ប្រទេស​ចូល​រួម​

  • 2022-05-03 04:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ថេណា ​នឹងដឹកនាំក្រុមកីឡាអេឡិចត្រូនិក All Star កម្ពុជា​ ចូលរួមក្នុងកម្មវិធី​ All-Star Showdown 2022 ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បែប​កម្សាន្ត​លើក​ដំបូង​របស់​វិញ្ញាសា Mobile Legends Bang Bang ដែល​មាន​ប្រទេស​ឥណ្ឌូណេស៊ី ​សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា។

ព្រឹត្តិការណ៍ All-Star Showdown 2022 ដែលនឹងប្រមូលផ្តុំដោយពិធីករ ពិធីការិនីកីឡា​អេឡិច​ត្រូនិក​ល្បីៗ​ អ្នកនិយម​លេងកីឡា​អេឡិចត្រូនិក​ដ៏ល្បីល្បាញ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម (streamers)​ និងអ្នកសិល្បៈល្បីៗដែលហៅថា All Stars មកពី​ប្រទេស​ទាំង៦​ត្រូវ​បាន​បែងចែកជាពីរដំណាក់កាល។

ដំណាក់កាលទី​១​ អ្នកគាំទ្រ​ និងអ្នកស្រឡាញ់ពេញចិត្តកីឡាអេឡិចត្រូនិកនឹងបានឃើញ All Star​ ប្រមាណ​២១០នាក់ដែលមកពី​ប្រទេសខុសៗគ្នាដូចជា​ Jess No Limit, ChooxTV, Akosi Dogie, Icefrogz ជា​ដើម​ត្រូវ​បានបែងចែក​ជាក្រុម​សម្រាប់​ឲ្យអ្នកគាំទ្រ​បោះឆ្នោត​ជ្រើសរើស​យក​ក្រុម​សំណព្វ​ចិត្ត​របស់​ខ្លួន។​ ការបោះ​ឆ្នោត​ដើម្បី​ជ្រើសរើស​ក្រុម​សំណព្វ​នឹង​ធ្វើ​ទៅ​តាម​ប្រទេស​និមួយៗ​ដែរ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​២៩ ខែមេសា​ ដល់ថ្ងៃទី៤ ខែឧសភា។​ ក្រុម​ដែល​ទទួលបានសំឡេងគាំទ្រពីអ្នកគាំទ្រច្រើនជាងគេបំផុតចំនួន៤ (Top) នឹង​ត្រូវមានភារកិច្ច​ប្រកួត​គ្នាមកដើម្បី​ស្វែងរកក្រុម​ជយលាភីលេខ​មួយសម្រាប់​ចូលរួម​ការ​ប្រកួត​អន្តរជាតិ។

វាមិនត្រឹម​តែជាការទទួលបានចំណីចក្ខុពិសេសប្លែកប៉ុណ្ណោះទេ​ អ្នកគាំទ្រ​ក៏នឹង​មាន​ឱកាស​ទទួល​បានរង្វាន់​ជាវត្ថុអនុស្សាវរីយ៍ដ៏ច្រើនសំបូរបែបដូចជាសម្ភារ ​All-Star និង Zilong ថ្មី​ជា​ដើម។

ជាពិសេស ​All-Star Showdown 2022 ដែលសហការរៀបចំដោយ Samsung​ និង​ម្ចាស់​ឧបត្ថម្ភផ្លូវការដូចជា​ Sting ព្រមទាំងដៃគូ KFC, Ttoy, WOWNOW, Legend, Smart និង​ Pleng អ្នកគាំទ្រ​នឹងបានជួបតារាសិល្បៈល្បីៗមកពី​ប្រទេសទាំង៦​ក្នុងវីដេអូតែ​មួយ។ សម្រាប់ប្រទេសកម្ពុជា​ តារាចម្រៀងយុវវ័យល្បីឈ្មោះ ​ថេណា ដែលទទួលតួនាទីជា Star Manager ​នឹង​សម្តែង​ជា​តួ ​Zilong ​និង​បុគ្គល​លេចធ្លោ​ជា​ច្រើន​ទៀត​ដូចជា​ Icefrogz, Paragon, Mengly, Miki, Sea Neang, Mano និងមាន Streamer ជាច្រើនទៀត​ក៏ចូលរួម​ក្នុង​យុទ្ធនាការ​ All Star 2022។

បន្ទាប់ពី​ធ្វើការប្រកួតក្នុងស្រុកក្នុងចំណោមក្រុមកំពូលទាំង៤​ លទ្ធផលក្រុមឈ្នះ​នឹង​ត្រូវ​ប្រកាស​នាថ្ងៃទី១០ ​ខែឧសភា ​ហើយក្រុមឈ្នះ​នឹងចូលរួមក្នុងព្រឹត្តិការណ៍ All Star អន្តរ​ជាតិ​ដែលចូលរួម​ដោយក្រុមឈ្នះទាំង៥មកពីប្រទេសផ្សេង​ ព្រមទាំង​បុគ្គលល្បីៗ​ជា​ច្រើនរូប​មក​ពី​ប្រទេស​ទាំងនោះ។

សូម​រង់ចាំ​មើល​ថា តើ Star Manager នឹង​រៀប​ចំ​យ៉ាង​ណា​សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ហើយ​តារា​រូប​ណា​ខ្លះ​នឹង​ចូល​រួម?

សម្រាប់​ដំណាក់​កាល​ទី២​នឹងចាប់ពីថ្ងៃទី១៥ ខែឧសភា ទៅដែលជាដំណាក់កាល ​ប្រកួតអន្តរជាតិ ហើយ​អ្នកគាំទ្រ​នឹងមានឱកាសឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើន។​ ជាពិសេសនឹង​បានជួប​តាម​រយៈការ​ផ្សាយ​ផ្ទាល់លើបណ្តាញ​ទំនាក់ទំនងសង្គម។

មតិយោបល់
អត្ថបទថ្មី