• 2022-04-20 03:36:04
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ ​WURKZ MOUNTAIN BIKE SERIES រដូវ​កាល​២០២២មក​ដល់​ហើយ

  • 2022-04-20 03:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួលបាន​ជោគជ័យ និង​ការ​គាំទ្រ​យ៉ាងធំធេង​ពី​អ្នក​ចូលរួម​ជិះ​កង់​ក្នុង​ឆ្នាំ២០២១ ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ ​WURKZ MOUNTAIN BIKE SERIES នឹង​ត្រឡប់​មក​វិញ​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ខែ​ឧសភា ខាង​មុខ​នេះ​ជាមួយ​​កម្មវិធី​ប្លែកៗ និង​ការ​ពង្រីក​ទីតាំង​ប្រណាំង​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​អ្នក​ស្នេហា​​កីឡាជិះ​កង់​ភ្នំ​នៅ​កម្ពុជា។

ភេសជ្ជៈប៉ូវ​កម្លាំង វើក​ WURKZ បាន ​និង​កំពុង​សហការ​ជា​មួយ​សហព័ន្ធ​ខ្មែ​រ​កីឡាទោចក្រយាន​ និង​អ្នក​រៀប​ចំ​កម្មវិធី ​Flying​ Bike 2 ដើម្បី​ឧបត្ថម្ភ​​ផ្តាច់មុខ​នាំ​យកការ​ប្រណាំង​កង់ភ្នំ​រដូវ​កាល២០២២កាន់តែធំ និង​កាន់​តែ​អស្ចារ្យ​។

WURKZ MOUNTAIN BIKE SERIES​ គឺ​ជា​ការ​ប្រណាំង​កង់ភ្នំ​បែង​ចែក​ជា ១៣ ​ប្រភេទ​ផ្សេង​គ្នា​ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ជិះ​កង់​ជំនាញ ​និង​អ្នក​ដែល​មាន​បទ​ពិសោធ​តិចតួច​អាច​ប្រណាំង​ជាមួយ​គូ​ប្រជែង​ក្នុង​កម្រិត​ដូចគ្នា​មិន​ថា​ក្មេង​ចាស់​, ប្រុស, ​ស្រី,​នោះ​ទេ​ដែល​ការ​ប្រកួត​គឺ​ធ្វើ​ឡើង​ជា​ច្រើន​ជុំ​ផ្សេងគ្នា​នៅ​តាម​បណ្តា​ខេត្តនានា។

សម្រាប់​រដូវ​កាល​ថ្មី២០២២នេះ​ នឹង​មាន​ការ​បន្ថែម​ជុំ​ប្រកួត​ចំនួន ​២ ​ទៀត​សរុប​ទាំង​អស់​ចំនួន​ ៥​ជុំ​ដោយ​ជុំ​ទី​១ នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា ​ខាង​មុខ​នេះ​ហើយ​ក្នុង​ខេត្តកំពត។​ ​ដើម្បី​ចូល​រួម​ជុំ​ទី​១​លោក​អ្នក​អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែ​មេសា តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖ Wurkz Mountain Bike Series 2022

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ២​០២១​កន្លង​ទៅ WURKZ MOUNTAIN BIKE SERIES​ ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​ ៣​ជុំ​ផ្សេងគ្នារួមមាន​នៅ​ព្រែកលៀប​ក្នុង​ទី​ក្រុង​ភ្នំពេញ ភ្នំ​ជាល និង​ឧទ្យានជាតិ​គិរីរម្យ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ដោយ​ទទួល​បាន​អ្នក​ចូលរួម​ជា​ច្រើន​ពាន់​នាក់។

សូម​តាមដាន​ទំព័រហ៊្វេសប៊ុក​ ភេសជ្ជៈ​ប៉ូវកម្លាំង​ វើក​ WURKZ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​អំពី​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ Page Facebook

WURKZ MOUNTAIN BIKE SERIES ប្រណាំង​ពោរ​ពេញ​ដោយ​ថាមពល!

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់